adverise with khmeread 672f6f85 ab64 4d40 8c1c 908aaf7b987e

អផ្សុក​ពេក​ដក​កាំ​ភ្លើ​ង​ខ្លី​បាញ់​ឡើ​ង​លើ២​គ្រាប់​ផ្អើល​ឈុ​ល​

    ភ្នំពេញ ៖ ស្នូរ​កាំ​ភ្លើ​ង​ចំនួន​២​គ្រាប់​បាន​ផ្ទុះ​ឡើង​ ដោយសារ​បុរស​ម្នាក់​ក្នុងចំណោម​៣​នាក់​បាន​ដក​កាំ​ភ្លើ​ង​ខ្លី​ចេញពី​ចង្កេះ​បាញ់​បង្ក​ការ​ភ្ញាក់ ប៉ុន្តែ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ ហើ​យ​ក៏​នាំគ្នា​ជិះ​គេចខ្លួនបាត់​តែម្តង។​

    ហេតុការណ៍​បាញ់បោះ​សេរី​នេះ​បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ជាប់​នឹង​របង​សារៈមន្ទីរ តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា ដំបូង​គេ​បាន​ឃើ​ញ​បុរស​៣នាក់​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​ឌុប​គ្នា​៣​នាក់​តាម​បណ្តោយ​លេខ​១៧៨ ទិសដៅ​ពី​លិចទៅកើត។ មួយសន្ទុះ​ក្រោយមក​បាន​ជិះ​ត្រឡប់មកវិញ ហើ​យ​បាន​ដក​កាំ​ភ្លើង​ខ្លី​ចេញពី​ចង្កេះ​បាញ់ឡើ​ង​លើ​២​គ្រាប់​បង្ក​ការ​ភ្ញាក់ រួច​ក៏​ជិះ​គេចខ្លួនបាត់។​

    ក្រោយ​កើ​ត​ហេតុ​កម្លាំង​អាវុធហត្ថ​បានមក​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​រក​ឃើ​ញ​សំបក​ក​ន្ទុះ​១​គ្រាប់ ដោយ​មិន​ឃើ​ញ​មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​នោះទេ​៕

adverise with khmeread

មតិយោបល់