adverise with khmeread 06835012 471c 11e6 bde2 88ea9f1c6889 1280x720

សុខចិត្ត​លះបង់​ឡាន​ដឹក​ថ្ម​ច្រើន​គ្រឿង​ដើម្បី​ទប់ទល់​ការ​ជន់​លិច​ទន្លេ​យ៉ាង​សេ​

    ​អ្នកបើក​ឡាន​ដឹក​ថ្ម​ជនជាតិ​ចិន "​បាន​ប្រថុយ​ប្ដូរជីវិត​របស់​ពួកគេ​" ដោយ​ទម្លាក់​រថយន្ត​ដឹក​ថ្ម មុនពេល​វា​ធ្លាក់​ចូលទៅក្នុង​ទន្លេ Yangtze ដើម្បី​បញ្ឈប់​ទឹកជំនន់​ដែល​កំពុង​បំផ្លាញ​ច្រាំងទន្លេ​កាលពី​ថ្ងៃអាទិត្យ​។​

​    ​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ រថយន្ត​ដឹក​ថ្ម​យ៉ាងតិច ៨ គ្រឿង​ត្រូវបាន​ទម្លាក់​ចូល​ផ្លូវ​ដែល​បាន​កាត់ផ្តាច់​ធំ​ទៅៗ​ដោយ​ទឹកជំនន់​នៅ​តំបន់ Huarong​។   

​    ​ក្រុម​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​នៅ​ស្រុក Huarong បាន​និយាយថា​យ៉ាងហោចណាស់​ឡាន​ដឹក​ថ្ម​ត្រូវ​បានដាក់​នៅ​មាត់​ច្រាំ​ទន្លេ​ទៅក្នុង​ទឹកទន្លេ​ដើម្បី​បញ្ឈប់​សំណឹក​ដែល​បណ្ដាលមកពី​ទឹកជំនន់​។​

​    ​អាជ្ញាធរ​ក្នុងស្រុក​បាន​និយាយថា ប្រជាជន​ភាគច្រើន​ក្នុង​តំបន់​ទឹកជំនន់​ត្រូវបាន​ជម្លៀសចេញ​ដោយ​សុវត្ថិភាព ខណៈ​មនុស្ស​រាប់រយ​ផ្សេងទៀត​បាន​ផ្លាស់ប្ដូរ​ទីកន្លែង​រក​ទីទួល​ខ្ពស់ៗ​ជា​កន្លែង​ទឹក​មិនអាច​ទៅដល់​។​

​    ​កងទ័ព​បាន​កំពុង​ជួយសង្គ្រោះ​ប្រជាជន​ដែល​ទទួលរង​ផលប៉ះពាល់ នេះ​បើ​យោងតាម​វេ​ប​សាយ Xinhua ៕

adverise with khmeread
ប្រភព៖ scmp

មតិយោបល់