adverise with khmeread Untitled 1

Ancelotti មកដល់ Bayern ប្រទះឃើញ​សារ​លើកទឹកចិត្ត​ពី Guardiola សរសេរ​បិត​លើ​ក្តារខៀន​

    ​Carlo Ancelotti ត្រូវបាន​ផ្តល់ជូន​នូវ​ការស្វាគមន៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ពេលដែល​គាត់​បានធ្វើ​ដំណើរ​មកដល់​សម្រាប់​ថ្ងៃ​ដំបូង​របស់គាត់​នៅ​ក្លឹប Bayern Munich កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ខណៈដែល​អ្នក​កាន់តំណែង​មុន​របស់គាត់ គឺ​លោក Pep Guardiola បាន​បន្សល់​ទុកឱ្យ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ជាមួយនឹង​សារ​សំណាងល្អ​មួយ​ឃ្លា​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ ដែល​បានបញ្ចប់​រយៈពេល​បី​ឆ្នាំ​របស់គាត់​ក្នុងការ​កាន់កាប់ Bayern Munich នា​បញ្ចប់​រដូវ​កាល​មុន​ដើម្បី​ឈោង​ចាប់​តំណែង​នៅ Manchester City បាន​សរសេរ​កំណត់ចំណាំ​ផ្ទាល់ខ្លួន​របស់គាត់​សម្រាប់​លោក Ancelotti​។​

​    ​Guardiola ដែល​ធ្លាប់​ប្រកប​អាជីព​ក្នុងប្រទេស​អ៊ីតាលី​ជាមួយនឹង​ក្រុម Roma និង Brescia អំឡុង​អាជីព​ជា​កីឡាករ​បាល់​ម្នាក់​ទាត់​ដ៏​មាន​កិត្យានុភាព​របស់គាត់ ថែមទាំង​សរសេរ​សារ​ជា​ភាសា​កំណើត​របស់លោក Ancelotti ទៀតផង (​អ៊ីតាលី​)​។ 

​    ​សារ​មួយ​ឃ្លា​នេះ​មានន័យថា "​ជាមួយ​សេចក្តី​គោរព​ដ៏​ខ្ពស់​ខ្ពស់ សូមឱ្យ​លោក Carlo សំណាងល្អ​!"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់