នាង Chloe Ferry ដែលមានសក់រួញស្រស់ស្អាតបានប្រើស្បែកជើងកែងវែងធ្វើជាទូរស័ព្ទតេ ខណៈដែលនាងចេញដើរលេងទាំងឈុតមើលឃើញដល់គ្រឿងក្នុង។
ហើយអ្នកគាំទ្រឆ្ងល់ថា Ferry និងមិត្តភក្តិនាងប្រហែលគ្មានកញ្ចក់ប្រើនៅផ្ទះហើយមើលទៅ ទើបបានជ្រើសសម្លៀកបំពាក់បែបនេះ។
រួមជាមួយនឹងតួសម្ដែង Marnie Simpson និង Holly Hagan នាង Chloe ហាក់បីដូចជាស្រមើស្រមៃដូចបែកថ្នាំ ខណៈដែលពួកគេស្លៀកពាក់យ៉ាប់មើលមិនយល់ក្នុងទីក្រុង Ayia Napa ប្រទេសស៊ីព។
ចំណែកឯនាង Geordie Shore វិញរឹតតែយ៉ាប់ នាងបានបង្ហាញឈុតខ្មៅរបស់នាង ដែលពេលកាមេរ៉ាថតទៅជាប់សុដន់របស់នាងឃើញឡើងច្បាស់ក្រឡែតពីក្នុងអាវរបស់នាង។
ក្រុមតួសម្ដែងស្រីទាំងអស់នេះបានចូលទៅក្នុងក្លឹប Castle Club និងបានស្រវឹងយ៉ាងដុនដាប បន្ទាប់ពីផឹកស្រាច្រើនក្រៃលែង៕
