adverise with khmeread 32

ក្មេងអច្ឆិរយៈ អាចឆក់របស់ធ្វើពីដែកគ្រប់ប្រភេទលើរាងកាយ

​    យោងតាមវេបសាយដេលីមែលកាលពីថ្ងៃចន្ទម្សិលមិញបានឱ្យដឹងថា ​ក្មេងប្រុស​តួ​ក​គី​អាយុ ៩ ឆ្នាំ​ម្នាក់​អះអាងថា រាងកាយ​ខ្លួន​ដើរតួ​ជា​ដែក​ឆក់ និង​អាច​ឆក់​ដែក​គ្រប់​ប្រភេទ​នៅ​នឹង​ទ្រូង​របស់ខ្លួន​។ 

​    ​ក្នុង​វីដេអូ​ដែល​បង្ហោះ​តាម​អន​ឡាញ ក្មេង​ឈ្មោះ Mehmet Sumbul បានដាក់​ស្លាបព្រា​និង​សម​ដែក​លើ​ទ្រូង និង​ខ្នង​ខ្លួនឯង ហើយ​ពេល​ក្មេង​នេះ​ព្រលែង​ដៃ ស្លាបព្រា​សម​ទាំងនោះ​ក៏​ស្អិត​ជាប់​មិន​ជ្រុះ​នោះទេ​។ 

​    Sumbul រស់នៅ​ជាមួយ​ឪពុកម្តាយ ឈ្មោះ Huseyin និង Aysu ក្នុង​ទីក្រុង Antalya នៅ​ឆ្នេរ​ភាគ​និរតី​ប្រទេស​តួ​ក​គី​។ 

​     ឪពុកម្តាយ​ក្មេង​នេះ​និយាយថា កូនប្រុស​គាត់​ដឹង​ពី​សមត្ថភាព​ពិសេស​នេះ នៅពេល​រូបគេ​សាកល្បង​ធ្វើ​វា​នៅ​ថ្ងៃមួយ បន្ទាប់ពី​មើល​ទូរទស្សន៍​ឃើញ​បុរស​ម្នាក់​ធ្វើ​រឿង​អស្ចារ្យ​ស្រដៀង​គ្នា​នេះ​។ 

​    Sumbul ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​រាងកាយ​ខ្លួន​ក៏​អាច​ឆក់​ខ្ចៅ ថាស ទូរស័ព្ទ និង​វត្ថុ​ផ្សេងទៀត ដែលមាន​ដែក​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់