adverise with khmeread 0007

ជនប្រដាប់អាវុធបាញ់បោះសេរី៤គ្រាប់ហើយរត់បាត់

    ភ្នំពេញ ៖ ក្រុម​ជនប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​បួន​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង នៅ​ពេលយប់​ស្ងាត់​បាន​ដក​កាំភ្លើងខ្លី បាញ់​ឡើង​មេឃ​ចំនួន​៤​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​០១៥ នៅតាម​បណ្តោយ​ផ្លូវ​១០៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
    សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ ពួកគាត់​បានឃើញ​ជន​ប្រដាប់អាវុធ​មាន​គ្នា​បួន​នាក់ មិនដឹង​ជា​ជិះ​ម៉ូតូ​ចេញ​មកពី​តំបន់​ណា​នោះទេ ស្រាប់តែ​ជិះ​មកដល់​ផ្លូវ​១០៨៦ ជន​ម្នាក់ ដែល​ជិះ​ពីក្រោយ​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ បាញ់​ឡើងលើ​ចំនួន​៤​គ្រាប់ ។​បន្ទាប់ពី​បាញ់​ហើយ​ពយ​កវា​ទាំង​បួន​នាក់ នោះបាន​ជិះ​ម៉ូតូ​ឡើង មក​តាមផ្លូវ​លេខ​៥៩៨ គេចខ្លួនបាត់​តែម្តង​។​
   បន្ទាប់ពី​ក្មេង​ទំនើង​ដែល​បាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ គេច​ទៅ​បាត់ គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច ចុះទៅ​ព្រោងព្រាត​នៅ​កន្លែងកើតហេតុ ដើម្បី​តាមរក​ជនល្មើស ។​តែ​លទ្ធផល​គឺ​បានត្រឹមតែ​នាំគ្នា​វិភាគ​សំបក​គ្រាប់កាំភ្លើង ដែល​បន្សល់​ចំនួន​២​គ្រាប់​តែប៉ុណ្ណោះ​៕​

adverise with khmeread

មតិយោបល់