adverise with khmeread 1

Dimitri Payet លេចធ្លោ​មួយ​ប្រ៉ា​វ​ឡើង​តម្លៃ​ខ្លួន​ដល់ ១០០​លាន​ផោន ប៉ុន្តែ​មិនអាច​ចាក​ចេញពី West Ham បានឡើយ​

    ​West Ham បាន​ប្រាប់​ទៅកាន់​កីឡាករ​ដ៏​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពាន​អឺរ៉ុប Euro 2016 របស់​ពួកគេ Dimitri Payet ថា គាត់​នឹង​មិនអាច​ចាកចេញ​ទៅណា​ឡើយ​នៅក្នុង​ទីផ្សារ​រដូវក្តៅ​តំបន់​អឺរ៉ុប​កំពុង​បើកទ្វារ​បច្ចុប្បន្ន​នេះ សូម្បីតែ​ប្រសិនបើ​គាត់​ប្រាប់​ពួកគេ​ថា​ចង់​ចាកចេញ​ក៏ដោយ​។​

​    ​លោក David Sullivan ដែលជា​សហ​នាយក​ប្រតិបត្តិ​ក្លឹប West Ham កំពុង​រៀបចំខ្លួន​សម្រាប់ "​ប្រាំមួយ​សប្តាហ៍​នៃ​ភាព​ជ្រួល​ជ្រើន​" ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ ហើយ​ជឿជាក់ថា​ខ្សែបម្រើ​វ័យ ២៩​ឆ្នាំ​រូបនេះ​នឹងមាន​តម្លៃ​ខ្លួន​រហូតដល់​ទៅ ១០០​លាន​ផោន (​ជាង​១៣០​លាន​ដុល្លារ​)​។​

​    ​នាយក​ប្រតិបត្តិ​វ័យ ៦៧​ឆ្នាំ​រូបនេះ ទទូចថា​មានតែ​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក​តែមួយគត់​ដែល​នឹង​អាចធ្វើឱ្យ​ពួកគេ​គិត​អំពី​ការលក់​កីឡាករ​អន្តរជាតិ​បារាំង ដែល​គ្មាន​លក្ខខណ្ឌ​អនុញ្ញាតឱ្យ​ចេញពី​ក្លឹប​ក្នុង​កិច្ចសន្យា​នោះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់