362b444e00000578 3685240 image m 23 1468269502229

Arsene Wenger ប្រាប់ Thierry Henry ឱ្យ​ចាក​ចេញពី​អ្នកវិភាគ បើ​មិន​អ៊ីចឹង​ត្រូវ​និយាយថា​លា​ហើយ​ការងារ​នៅ​កាំភ្លើង​ធំ​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បានដាក់​កំហិត​ដ៏​អស្ចារ្យ​ចុងក្រោយ​បំផុត​ទៅដល់​អតីត​វីរបុរស​ក្លឹប Thierry Henry ដែលជា​កីឡាករ​ដ៏​អស្ចារ្យ​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានដាក់​ញត្តិ​ទៅដល់ Henry ថា​គាត់​អាច​ត្រឹម​តែមាន​មុខតំណែង​មួយ​ជាមួយ​សាលា​បណ្តុះ​ថ្នាល​យុវជន​របស់ Arsenal ប៉ុណ្ណោះ ប្រសិនបើ​គាត់​បាន​ប្តេជ្ញា​ធ្វើការ​ពេញ​ម៉ោង ហើយ​ត្រូវ​សម្រេចចិត្ត​បោះបង់​តំណែង​ជា​អ្នកវិភាគ​បាល់​ម្នាក់​នៅ​ទូរទស្សន៍ Sky Sports​។​

​    ​Wenger ដែល​បច្ចុប្បន្ន​មាន​វ័យ ៦៦​ឆ្នាំ​រូបនេះ មាន​អារម្មណ៍​ថា​អតីត​កូនក្រុម​រួម​សញ្ជាតិ​របស់គាត់​មិនអាច​ធ្វើការ​នៅក្នុង​ក្លឹប​បានឡើយ​ក្នុងអំឡុងពេល​សប្តាហ៍​នេះ និង​បន្ទាប់ពី​ការរិះគន់​ទៅលើ​កីឡាករ​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​៕

ប្រភព៖ ដេលីមែល

មតិយោបល់