adverise with khmeread 8 jacky sutton

អតីត​អ្នកកាសែត​ស្រី "​គ្មាន​ការភ័យខ្លាច​" ម្នាក់​របស់ BBC ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក បន្ទាប់ពី​ខក​ជើងយន្តហោះ​

    ​អតីត​អ្នកកាសែត "​គ្មាន​ការភ័យខ្លាច​" របស់ BBC ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក​ព្រលានយន្តហោះ បន្ទាប់ពី​ខកខាន​ជើងយន្តហោះ​។ នេះ​បើ​យោងតាម​ប្រភព Independent ចេញផ្សាយ​នៅ​ថ្ងៃទី ១២ ខែកក្កដា​។​

​    ​អតីត​អ្នករាយការណ៍​ព័ត៌មាន​សង្គ្រាម​ជើងចាស់​លោកស្រី Jacqueline Sutton វ័យ ៥០ ឆ្នាំ ត្រូវបាន​គេ​ប្រទះ​ចងក​ក្នុង​បន្ទប់ទឹក​មួយ​ក្នុង​ព្រលានយន្តហោះ Ataturk ក្នុង​ទីក្រុង Istanbul បន្ទាប់ពី​លោកស្រី​ខកខាន​ជើងយន្តហោះ​ទៅ​អ៊ីរ៉ាក់​ចុងខែ​តុលា​នេះ​។​

​    ​លោកស្រី Sutton បាន​ចុះ​នៅ​រដ្ឋធានី​តួ​ក​គី​ពី​អាកាសយានដ្ឋាន Heathrow ទៅ Erbil ក្នុងប្រទេស​អ៊ីរ៉ាក់ នេះ​បើ​យោងតាម​តុលាការ​ផ្នែក​ពិនិត្យ​សព​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៏​។​

​    ​អតីត​កាសែត​រូបនេះ​បាន​កំពុងធ្វើការ​ជា​អ្នកដឹកនាំ​នៃ​វិទ្យាស្ថាន Institute for War and Peace Reporting របស់​អ៊ីរ៉ាក់​ហៅ​កាត់​ថា IWPR ជា​បណ្ដាញ​សង្គម​សប្បុរសធម៌​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៏​។​

​    ​លោកស្រី​បាន​ខក​ជើងយន្តហោះ បន្ទាប់ពី​ផឹកស្រា​បៀរ ២ កែវ​មុនពេល​ជើងហោះហើរ​មកដល់​។ បុគ្គលិក​អាកាសយានដ្ឋាន​បាន​និយាយថា​លោកស្រី Sutton បាន​ប្រាប់​ពួកគេ​ថា លោកស្រី​មិនមាន​ប្រាក់​ទេ មុនពេល​លោកស្រី​បង្ហាញ​ការ​តូចចិត្ត​និង​ទៅ​បន្ទប់ទឹក​។​

​    ​ខណៈដែល​មិត្តភក្តិ​របស់លោក​ស្រី​កាលពីមុន​មក​តែង​ព្រួយបារម្ភ​ពី​គាត់​គិត​ខ្លី ស្រាប់តែ​លោក Andrew Walker មិត្តភក្តិ​របស់គាត់​បា​ន​ប្រាប់ថា​លោកស្រី​ធ្វើអត្តឃាត​បាត់ទៅហើយ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់