adverise with khmeread 1

Cristiano Ronaldo បង្ហើប​ពី​អារម្មណ៍​របស់ខ្លួន​ក្រោយ​មានសំណាង​បាន​កាន់​ពាន Euro ជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន​

    ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប Euro 2016 ដ៏​គួរឱ្យ​ខកចិត្ត​បំផុត​របស់ Cristiano Ronaldo បាន​ត្រឡប់​ទៅកាន់​ក្តី​រីករាយ​វិញ បន្ទាប់ពី​ព័រ​ទុយ​ហ្គា​ល់​បាន​ធានា​ទទួលបាន​ការចង​ចាំ "​ដែល​មិនអាច​បំភ្លេចបាន​" មួយ គឺ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ទៅលើ​បារាំង​។​

​    ​ពេលដែល​ពួកគេ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី ១២​ឆ្នាំមុន​នៅក្នុង​ផ្ទះ​ខ្លួន ពួកគេ​បាន​បរាជ័យ​ក្រោម​ស្នាដៃ​ក្រិ​ក​។ វា​ជា​បរាជ័យ​មួយ​ដែល Ronaldo បាន​កែប្រែ​នៅ​ទឹកដី Stade de France កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ទោះបីជា​គាត់​ស្ថិតនៅលើ​ទីលាន​បានត្រឹមតែ ២៥​នាទី​ក៏ដោយ​។​

​    ​ដោយ​បង្ខំ​ចាកចេញ​ទាំង​របួស តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid វ័យ ៣១​ឆ្នាំ​រូបនេះ បាន​បញ្ជា​មិត្ត​រួម​ក្រុម​របស់គាត់ ខណៈដែល​ពួកគេ​បាន​ឆ្ពោះទៅកាន់​ឱកាស​លើក​ពាន​ធំ​ជា​លើកដំបូង​ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ​បម្រុង Eder ក្នុង​ម៉ោង​បន្ថែម ១៥​នាទី​ពីរដង​។​

​    ​Ronaldo បានបញ្ជាក់​ពី​អារម្មណ៍​ខ្លួន​ថា "​ពួកយើង​ផ្តួល​បារាំង ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ នេះ​គឺជា​ពេលវេលា​ដ៏​រីករាយ​បំផុត​នៃ​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​តែងតែបាន​និយាយថា ខ្ញុំ​ចង់​ឈ្នះ​ពាន​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ខ្ញុំ ហើយ​បង្កើត​ប្រវត្តិសាស្ត្រ​។ ហើយ​ខ្ញុំ​ធ្វើ​វា​បាន​មែន​។ អរគុណ​ព្រះ​ជា​ម្ចាស់ រឿង​ល្អ​បាន​មកដល់​សម្រាប់​ពួកយើង​"​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​ខ្ញុំ​ចង់​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ គ្រូបង្វឹក​របស់​ពួកយើង ក្រុម​របស់​យើង​ទាំងមូល​ក្នុង Euro នេះ ប្រជាជន​ព័រ​ទុយ​ហ្គា​ល់ និង​ជនបរទេស​ទាំងអស់​ដែល​គេ​តែងតែបាន​នៅ​ជាមួយ​យើង អបអរ​សម្រាប់​យើង​តាំងពីដើម​រៀងមក​។ នេះ​គឺជា​អនុស្សាវរីយ៍​តែមួយគត់​សម្រាប់​ខ្ញុំ សម្រាប់​ប្រជាជន​ព័រ​ទុយ​ហ្គា​ល់​ទាំងអស់ ហើយ​វា​មិនអាច​បំភ្លេច​បានឡើយ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់