adverise with khmeread Unnamed

ចាប់វាយ​កូនសិស្ស​ស្រី​អាយុ​៧​ឆ្នាំ​របួសធ្ងន់ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    តាកែវ ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង  នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ នៅ​បរិវេណ​សាលាបឋមសិក្សា​ព្រះ​ធាតុ​ក្នុង​វត្ត​ព្រះ​ធាតុ​ស្ថិតនៅ​ភូម​ត្រពាំង​ព្រីង ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់ បន្ទាប់ពី​វាយ​កូនសិស្ស​ស្រី​អាយុ​៧​ឆ្នាំ​របួស​ធន់​ខណៈពេល​កំពុង​ដើរទៅ​សាលារៀន។ 

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្ក​ឡើ​ដោយ​ឈ្មោះ ម៉ៅ សូ​វៀត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អំពក ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ បាន​វាយ​ទៅលើ​កុមារី​ឈ្មោះ យន់ សុខលី អាយុ​៧​ឆ្នាំ ត្រូវជា​កូន​របស់ យន់ បាន ម្តាយ​ឈ្មោះ ឆាយ ថា​ន​ន់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បណ្តាលឱ្យ​កុមារី​នោះ​រងរបួស​ជា​ទម្ងន់​។ 

    ការ​វាយតប់​នេះ​ក្នុងខណៈពេល​កុមារី​ឈ្មោះ យន់ សុខលី កំពុង​ដើរទៅ​រៀន​នៅ​សាលាបឋមសិក្សា​ព្រះ​ធាតុ ពេលនោះ​ជនសង្ស័យ​មានឈ្មោះ​ខាងលើ​បាន​វាយ និង​ចាប់​បោក​ទៅលើ​កុមារី​តែម្ដង​។ មូលហេតុ​ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ពោលគឺ​ជនសង្ស័យ​បែក​ថ្នាំ។ 

    ក្នុង​ករណីនេះ​ប៉ូលិស​បាន​ឃាត់​ខ្លួ​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់