adverise with khmeread 1

បុរស​ចិត្តខ្មៅ​វាយ​ស្ត្រី​អង្គុយ​លើ​រទេះរុញ​ខណៈ​ពិធីករ​ព័ត៌មាន​ម្នាក់​កំពុង​រាយការណ៍​ផ្ទាល់​តាម​ទូរទស្សន៍​

    ​ស្របពេល​ពី​ធី​ករ​ទូរទស្សន៍ 12 News ម្នាក់​កំពុង​រាយការណ៍​នៅក្នុង​ទីក្រុង Phoenix ទាក់ទង​នឹង​ករណី​បៀតបៀន​ផ្លូវភេទ​កុមារ បុរស​ចំណាស់​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ក្នុង​កញ្ចក់​ទូរទស្សន៍​កំពុង​ទះកំផ្លៀង​ស្ត្រី​ម្នាក់​នៅលើ​រទេះរុញ​ដំណាលគ្នា​នឹង​ការរាយការណ៍​ព័ត៌មាន​នោះ​។​

​    ​ខណៈ​ហេតុការណ៍​កំពុង​កើតឡើង ស្ថានីយ៍ 12 News បានទទួល​ការហៅ​ចូល​យ៉ាងច្រើន​ពី​អ្នកទស្សនា​របស់ខ្លួន​ទាក់ទិន​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ទាំង​កណ្តាល​ថ្ងៃ​បែបនេះ​។​

​    ​ប៉ូលិស​ក្នុង​ទីក្រុង Phoenix បានទទួល​ការប្តឹង​ពី​មនុស្ស​ជាច្រើន​ហើយ​ក្រោយមក​ពួកគេ​ក៏បាន​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​រូបនោះ​។ បើ​យោងតាម​ប៉ូលិស​បានឱ្យដឹងថា បុរស​រូបនេះ​មានឈ្មោះ Randall Burgess វ័យ ៦០ ឆ្នាំ ហើយ​រូបគេ​មាន​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​នោះ​។​

​    ​បើ​យោងតាម​កំណត់ត្រា​របស់​តុលាការ​បានឱ្យដឹងថា ជនល្មើស Burgess ធ្លាប់​ត្រូវបាន​ឃាត់ខ្លួន​និង​ផ្តន្ទាទោស​ទាក់ទង​នឹង​ការចូលរួម​សកម្មភាព​រំលោភបំពាន​ធ្ងន់ធ្ងរ បង្ក​ឱ្យ​គ្មាន​សណ្តាប់ធ្នាប់ វាយតប់​គ្នា​និង​ធ្លាប់​ត្រូវបាន​ព្យួរទោស​ដោយសារ​បង្ក​អំពើហិង្សា​។​

​    ​ទោះយ៉ាងណា ប៉ូលិស​បាន​និយាយថា បុគ្គល​ទាំងពីរ​នេះ​បាន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ហើយ​ស្ត្រី​រងគ្រោះ​ហាក់​មិនដឹងខ្យល់​អ្វី​ទេ​នៅពេល​ប៉ូលិស​ធ្វើការ​សាកសួរ​។ យ៉ាងណាក្តី ស្ត្រី​ចំណាស់​រូបនេះ​ត្រូវបាន​ជូន​ដំណើរ​ទៅផ្ទះ​ដោយ​ប៉ូលិស​ដោយ​សុវត្ថិភាព​៕

 

adverise with khmeread
ប្រភព៖ ABCnews

អ្នកនឹងចូលចិត្ត

មតិយោបល់