adverise with khmeread Ronaldo and payet

Dimitri Payet: ខ្ញុំគ្មានបំណងធ្វើឲ្យ Ronaldo រងរបួសទេ

          បន្ទាប់ពីការ​ប្រកួត​ផ្តាច់ព្រ័ត្រនៅ Euro 2016 រវាងក្រុមបារាំង និងក្រុម​ ព័រ​ទុយហ្គាល់ កីឡាករ Dimitri Payet​ អះអាងថា ខ្លួនគ្មាន​ចេតនា​ចង់​ឲ្យ​កីឡា​ករ​ Ronaldo រងរបួសនៅ​ក្នុង​ការ​រារាំង​នេះ​ទេ វាគ្រាន់តែជា​ការដណ្តើម​បាល់ធម្មតា​ វា​មិន​មែន​ជាចរិត​របស់ខ្ញុំ​ទេ​ ដែលត្រូវធ្វើ​អាក្រក់នៅលើ​ទីលាន​ប្រកួត​នោះ។

          កីឡាកររបស់​ក្លឹប West Ham រូបនេះបាន​ផ្តួល​កីឡាករ​ឆ្នើម​របស់ព័រ​ទុយ​ហ្គាល់​ដោយ​ទាក់ជើង​​នៅ​ក្នុងតង់ទី​១ ហើយ​របួស​នេះបាន​បញ្ចប់ចលនា​របស់ Ronaldo នៅលើ​ទី​លាន​ប្រកួតក្រោយលេងបានតែ២៤​នាទីប៉ុណ្នោះ

Payet ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង អំឡុង​ដំណាក់កាល​ដំបូង​នៃ​ការ​ប្រកួត​បើក​ឆាក ដោយរក​បាន​គ្រាប់បាល់​ចុងម៉ោង​ឈ្នះ​ក្រុម​រ៉ូម៉ានី​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់