adverise with khmeread Paul pogba

ក្លឹប Juventus បានផ្តល់កិច្ចសន្យាថ្មីដល់ Pogba ដើម្បីបញ្ចប់ការតាមប្រមាញ់

          ដើម្បីរ​រារាំង​ក្លឹប Man Utd មិន​ឲ្យ​ផ្ទេរ​កីឡាករ​ខ្សែបម្រើ Paul Pogba ក្លឹបអ៊ីតាលី Juventus បាន​ផ្តល់​កិច្ច​សន្យា​ថ្មី​ដល់កីឡាកររូបនេះ។ គេជឿថា កិច្ច​សន្យា​ដែល​ Juventus ផ្តល់​ឲ្យ​នឹងរួម​បញ្ចូលទាំង​ការ​តម្លើងប្រាក់​ឈ្នួល​ដែល​មាន​ទឹកប្រាក់​១៣០.០០០​ផោន​ក្នុងមួយ​សប្តាហ៍។

          Pogba បានក្លាយជាគោលដៅរបស់ Man Utd ហើយ លោក​​ Jose Mourinho ចង់បន្ថែម​កម្លាំង​ថ្មី​ទៅក្នុង​ក្រុម​ជម្រើស​របស់​ខ្លួនដោយ​​រំពឹងថា នឹង​អាចផ្ទេរ​កីឡាករ​រូបនេះ​។

          ​ជាមួយគ្នា​នោះដែរ​ភ្នាក់ងារ​របស់ ​Pogba លោក Mino Raiola កំពុង​តែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្លឹប​ Man Utd នៅ​រដូវ​កាល​នេះ ។ Man Utd បាន​សម្រេចកិច្ចព្រមព្រៀងពី​រ​ជាមួយកីឡាករ Zlatan Ibrahimovic និង​ Henrikh Mkhitaryan ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់