adverise with khmeread 2

លោក Diego Simeone៖ Torres ជានិមិត្តរូបម្នាក់, គាត់នឹងរកគ្រាប់បាល់ទី ១០០ ឲ្យ Atletico Madrid

​គ្រូបង្វឹក​ក្រុម Atletico Madrid លោក Diego Simeone បាន​គាំទ្រ​កីឡាករ Fernando Torres ថា​នឹង​អា​ចរក​គ្រាប់​បាល់​ប្រចាំ​សត​វ​ត្យ​រ៍​ឲ្យ​ក្លឹប​បាន​ក្នុងពេល​ឆាប់ៗ​នេះ​។

​កីឡាករ Torres បាន​ជាប់គាំង​ត្រឹម​គ្រាប់​បាល់​ទី ៩៩ តាំងពី​ខែកញ្ញា ទី ១៩ មកម្ល៉េះ នៅពេលដែល​គាត់​រកបាន​ពីរ​គ្រាប់​ក្នុងជំនួប​ជាមួយ​ក្រុម Eibar ក្នុង​ក្របខ័ណ្ឌ La Liga​។​

​ខ្សែប្រយុទ្ធ​វ័យ ៣១ ឆ្នាំ​រូបនេះ បាន​ឆ្លងកាត់ ១៧ ប្រកួត​ដោយ​រក​មិនបាន​មួយគ្រា​ប់​សោះ ដែល​យប់​នេះ​រូបគេ​សង្ឃឹមថានឹង​រកបាន​មួយ​គ្រាប់​ពេល​ប៉ះ​ជាមួយ​អ្នកជិតខាង Rayo Vallecano​។ Atletico ឈរ​នៅ​លំដាប់​លេខ​ពីរ មាន ៣៥ ពិន្ទុ​ស្មើ​ក្រុម​អ្នកមាន​បុណ្យ តែ Barcelona សល់​មួយ​ប្រកួត​ក្នុង​ដៃ ហើយ​លោក Simeone រំពឹង​បាន​លទ្ធផល​ពី​កូនក្រុម​របស់លោក រួមទាំង 'Idol' Fernando Torres ផងដែរ​។​

​គាត់​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា "​ខ្ញុំ​តែងតែ​រំពឹង​បាន​លទ្ធផល​បន្ថែមទៀត​ពី​ពួកគេ​។ Fernando ស្រឡាញ់​ក្លឹប​នេះ និង​ជា​និមិត្ត​មួយរូប​។ គាត់​បាន​នាំ​ភាពជោគជ័យ​មក​ឲ្យ​ក្លឹប​យ៉ាងច្រើន ហើយ​ថ្ងៃស្អែក​គាត់​នឹង​លេង​ជម្រើស​ដំបូង និង​ជិត​រក​គ្រាប់​បាល់​ទី ១០០ របស់គាត់​ហើយ​"​។ លោក Simeone បាន​បន្តទៀតថា "​ខ្ញុំ​ប្រាកដថា អ្វីៗ​នឹង​ផ្លាស់ប្តូរ និង​ងាក​មករក​ផ្លូវ​ត្រឹមត្រូវ​វិញ​សម្រាប់​រូបគាត់ នៅពេល​អ្នក​រំពឹង​ចង់បាន​វាពី​គាត់​"៕

adverise with khmeread

មតិយោបល់