adverise with khmeread Steve bruce

Alan Shearer: លោក Steve Bruce សមជាគ្រូបង្វឹកជម្រើសជាតិបន្ទាប់

          ក្រោយពី​លោក Roy Hodgson បាន​លាលែង​ពី​តំណែង​ បន្ទាប់ពី​ក្រុម​អង់គ្លេស​បរាជ័យ​នៅ Euro 2016 សហព័ន្ធបាល់ទាត់​អង់គ្លេស​កំពុង​ពិភាក្សា​ថា តើត្រូ​វ​តែង​តាំង​នរណា​ជា​គ្រូ​បង្វឹក​ថ្មីរបស់​ក្រុម​ជម្រើស​ជាតិ​។​

          បន្ទាប់ពី​មានការប្រកាស​ថា អ្នក​ស្នង​តំ​ណែង​ជា​គ្រូបង្វឹក​ជម្រើស​ជាតិ​អង់​គ្លេសគួរតែជា​ជនជាតិអង់គ្លេសនោះ អតីត​ខ្សែប្រយុទ្ធ​អង់​គ្លេស Alan Shearer យល់ថាគ្រូបង្វឹក​របស់​ក្លឹប Hull លោក Steve Bruce គួរត្រូវ​បា​ន​ពិចារណា​។ Shearer បាននិយាយថា “​ហេតុ​អ្វី​មិន​អាច​ផ្តល់​ជូន​លោក Steve Bruce។ ខ្ញុំនឹង​ជ្រើ​សរើស​គាត់។

          លោក Bruce ជាអតីត​ខ្សែ​ការពារ​ក្លឹប​ Man Utd ​ដែល​បាន​ដឹកនាំ​ក្រុម​ Hull ត្រឡប់​មក​ក្រ​បខណ្ឌ​ PL ​វិញ គឺស័ក្តិសម​នឹង​តំណែង​នេះ​ណាស់។​ លោក Bruce បាន​ធ្វើ​ការងារនៅក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស​ពេញ​មួយជីវិត​របស់​លោកទៅ​ហើយ។ Shearer អះអាងថា គ្រូបង្វឹកថ្មីគួរតែជា​ជនជាតិ​អង់គ្លេស ជាជាងជ្រើស​រើស​​គ្រូបង្វឹក​បរទេស ។

          លោក Jurgen Klinsmann គ្រូបង្វឹក​អាមេរិក និង​លោក​ Sam Allardyce គឺជា​ជា​បេក្ខភាព​ដែល​គេគិត​ថា អាចនឹង​ឡើង​មក​បន្តតំណែង​ពី​លោក Hodgson ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់