adverise with khmeread 3626a68a00000578 3685495 brooklyn met chloe grace moretz the 19 year old star of the kick a 13 1468280404247

Brooklyn Beckham អាយុ​ទើប ១៧ សោះ​មាន​សង្សារ​ជា​តារា​ហូលីវូដ​ក្មេង​ល្ហក់​

    ​សម្រាប់​ក្មេង​អាយុ​ជា​មធ្យម ១៧ ឆ្នាំ រឿង​ដែល​ពួកគេ​ត្រូវធ្វើ​គឺ នៅ​ឱ្យ​ឆ្ងាយ​ពី​តារា​ល្បី ហាម​ទៅ​ចូល​បា រក​ការងារ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ និង​រៀន​បើកបរ​ក្រែងលោ​ឪពុកម្តាយ​ទិញ​ឡាន​ចាស់​ឱ្យ​ជិះ​។ 

​    ​ក្នុង​ទ្រឹស្តី​ជាក់ស្តែង Brooklyn Beckham កូនច្បង​របស់​តារាបាល់ទាត់ David Beckham និង អតីត​ក្រុម Spice Girl នាង Victoria គ្រាន់តែ​ជា​ក្មេង​ធំ​ម្នាក់​នឹង​គេ​ប៉ុណ្ណោះ​នៅ​ទីក្រុង​ឡុង​ដ៍​។​

​    ​ប៉ុន្តែ​ធាតុពិត​វិញ ជីវិត​របស់ Brooklyn គឺ​ខុសប្លែក​ពី​ក្មេង​ជំទង់​ធម្មតា​។ រូបគេ​មាន​ភ្នាក់ងារ​ផ្ទាល់ខ្លួន មាន​រថយន្ត​ស្ព័​រ Mercedes និង មិត្តស្រី​ល្បីឈ្មោះ​ម្នាក់​។ 

​    ​Brooklyn ក៏បាន​ទទួលទាន​អាហារ​ជាមួយ​និពន្ធ​នាយក​ទស្សនា​វ​ដ្តី Vogue លោកស្រី Anna Wintour ជប់លៀង​ក្រោយ​ពិធី​ប្រគល់​ពានរង្វាន់​ចក្រភព​អង់គ្លេស​នៅ​យប់​មួយ​នៅ​សាលារៀន និង ធ្លាប់​ថត​ដាក់​គម្រប​មុខ​ទស្សនា​វ​ដ្តី​ថែមទៀត​។ 

​    ​ហើយ​កាលពី​សប្តាហ៍​មុន Brooklyn ក៏បាន​ថត​ពាណិជ្ជកម្ម​ទូរស័ព្ទ​ឱ្យ​ក្រុមហ៊ុន​មួយ​ផងដែរ ដែល​តាម​ដឹង​រូបគេ​បានទទួល​ប្រាក់​ពី​ការថត​នេះ​ចំនួន ១០០.០០០ ផោន (​ជាង ១៣ ម៉ឺន​ដុល្លារ​)​។ 

​    ​ទាំងអស់​នេះហើយ​ជា​ជីវិត​របស់​កូនប្រុស​ច្បង​របស់ David Beckham​។ ហើយ​ថ្មីៗ​នេះ រូបគេ​ត្រូវបាន​ប្រទះឃើញ​បណ្តើរ​ជាមួយ​មិត្តស្រី​ជា​តារា​ហូលីវូដ គឺ​នាង Chloe Grace Moretz អាយុ ១៩ ឆ្នាំ​បន្ទាប់ពី​អ្នក​ទាំងពីរ​ទើប​វិលត្រឡប់​ពី​ដើរ​កម្សាន្ត​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស និង​ទីក្រុង​ញ៉ូ​វ​យ៉​ក​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់