adverise with khmeread 13650521 1010384182409830 516697597 n

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ថ្នាំញៀន

​    កំពង់ចាម ៖ នា​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ជាមួយនឹង​ថ្នាំញៀន​៣៣​កញ្ចប់។ ជន​ទាំង​២​នាក់​នោះ​មាន ១-​ឈ្មោះ ហោ ប៉េង​ហាក់ ហៅពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ផ្ទះ​កណ្តាល​លើ ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ​, ២-​ឈ្មោះ មាស សុភ​ណ្ឌ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ល្វា​យ​ត្បូង ឃុំ​ល្វា​លើ ស្រុក​ចំការលើ​, ៣-​ឈ្មោះ យ៉ែម សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ និង ៤-​ឈ្មោះ ថៃ ណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​តាំង​ក្រាំង ឃុំ​ជាលា ស្រុក​បាធាយ។​

    ​ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់ចំណុច​ចំការ​អំពៅ ភូមិ​ព្រែក​ពោធិ៍​ក្រោម ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ មាន​ករណី​ជួយ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដោយមាន​ការអនុញ្ញាត​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង លោកស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​បាន​ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉េង ហាក់ ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់ ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ មួយគ្រឿង និង​លុយ​ខ្មែរ​៦​ម៉ឺន​រៀល​ផងដែរ។​

​    ករណី​ទី​២ ឈ្មោះ មាស សុភ​ណ្ឌ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ លោក ហៃ ណៃ​ហេង ដោយ​ចោទប្រកាន់​ពីបទ​រក្សាទុក ដឹកជញ្ជូន ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្វាយទាប ស្រុក​កំ​ការ​លើ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​មូលដ្ឋាន​ស្រុក​ចំការលើ រួច​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត។ 

    ករណី​ទី​៣ ឈ្មោះ យ៉ែម សា​រ៉ុ​ម ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា ដោយ​ចោទប្រកាន់​ពីបទ​រក្សាទុក ដឹកជញ្ជូន ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ភូមិ​ឃុំ​ជាមួយនឹង​អ្នក​ទី​២​ដែរ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦។​

    ​លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជាក់ថា ករណី​ទី​៤ វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ដោយមាន​កិច្ចសហការ​ការិយាល័យ​គ្រឿងញៀន​ខេត្ត និងស្រុក​នោះ រហូតដល់​ឈាន​ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថៃ ណាត  ដោយបាន​ដកហូត​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់ ក្នុងនោះ​ធំ​១​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទដៃ​១​គ្រឿង​ផងដែរ៕​

adverise with khmeread

មតិយោបល់