adverise with khmeread 1

អស្ចារ្យ​! ជាមួយ​ដប​ទឹកដោះគោ​ជ័រ​ចំនួន ៤ អ្នក​លែង​ពិបាក​ស្រោច​ទឹក​ផើងផ្កា​ក្នុង​សួន​ទៀតហើយ​

    ​ការរក្សា​សួនច្បារ​ឱ្យនៅ​បៃតង់​ស្រស់​នឹងមាន​លក្ខណៈ​ងាយស្រួល​ច្រើន ប្រសិនបើ​អ្នក​មិន​ចំណាយពេល​ស្រោច​ទឹក​វា​រាល់ថ្ងៃ​។ ផ្កា​និង​រុក្ខជាតិ​ផ្សេងទៀត​ត្រូវការ​ការយកចិត្តទុកដាក់​ខ្លាំងណាស់ ប៉ុន្តែ​យើង​មិនមែន​ចេះតែមាន​ពេលទំនេរ​ដើម្បី​វា​នោះទេ ជាពិសេស​ថាមពល​រាងកាយ ដើម្បី​មើលថែ​វា​។ 

​    ​ប៉ុន្តែ​ស្ត្រី​ម្នាក់​បាន​រកឃើញ​វិធី​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​សម្រាល​ការ​បែកញើស​ថែ​សួន​របស់​អ្នក​។ អ្វីដែល​អ្នកត្រូវការ​គឺ​ដប​ទឹកដោះគោ​ជ័រ​ចំនួន ៤ ហើយ​ចោះ​រន្ធ​តូចៗ​លើ​ដប​ទាំង​បួន​នេះ និង​ចោះ​រន្ធ​ធំ​មួយ​នៅ​គែម​ដប​នីមួយៗ​សម្រាប់​ភ្ជាប់​ក្បាល​ដប​គ្នា​ទៅវិញទៅមក ហើយ​ដប​ចុងក្រោយ​មួយទៀត ត្រូវ​ចោះ​រន្ធ​ពីលើ​មួយ​សម្រាប់​ស៊ក​ដប​ទឹក​សុទ្ធ​មួយទៀត​ពីលើ​ដើម្បី​បើកមុខ​សម្រាប់​ដាក់​ទឹក​ចូល​។ 

​    ​បន្ទាប់មក​យក​ដី​ដាក់​ក្នុង​ផើង​ពាក់កណ្តាល រួច​យក​ដប​ច្នៃ​នេះ​ដាក់​នៅ​កណ្តាល ហើយ​កប់​ដី​ឱ្យ​ពេញ​ត្រឹម​មាត់​គូថ​ដប​ទឹក​សុទ្ធ​។ លោកអ្នក​គ្រាន់តែ​ចាក់ទឹក​ចូល​តាម​មាត់​បំពង់ ផ្កា​ក្នុង​ផើង​នឹង​ស្រស់​បាន​រយៈ​យូរថ្ងៃ​ទម្រាំ​ហួត​ជាតិ​ទឹក​អស់​។ សូម​មើលរូប​ភាព​ឱ្យ​កាន់តែ​ជាក់ច្បាស់​៕

adverise with khmeread
ប្រភព៖ EasyConstructure

អ្នកនឹងចូលចិត្ត

មតិយោបល់