adverise with khmeread 1

កូដ​សម្ងាត់​ទាំងនេះ​អនុ​ញ្ញា​តឱ្យ​អ្នក​ចូលទៅក្នុង​មុខងារ​លាក់ខ្លួន​របស់ iPhone

​    ​តើ​អ្នកដឹង​ទេ​ថា iPhone មាន​លេខ​កូដ​សម្ងាត់​ដើម្បី​ចូលទៅក្នុង​មុខងារ​លាក់ខ្លួន​របស់​វា​? នេះ​ជា​រឿង​ពិត ហើយ​មុខងារ​ទាំងនោះ​គឺមាន​ប្រយោជន៍​ណាស់​។​

​    ​១- Block Caller ID ៖ ជាមួយនឹង​លេខ​កូដ " #31# លេខ​ទូរស័ព្ទ​ត្រូវ​តេ​ចេញ " អ្នក​អាចមាន​សមត្ថភាព​បិទបាំង​លេខ​ទូរស័ព្ទ​របស់​អ្នក​បាន​។ នៅពេល​អ្នក​ចុច "#31# លេខ​ទូរស័ព្ទ​ដែល​អ្នក​ត្រូវ​តេ​ចេញទៅ​" ភាគី​ម្ខាង​ទៀត​នឹង​មិនឃើញ​លេខ​របស់​អ្នក​ឡើយ​។​

​    ​២- បង្ហាញ​ពី​សេវា​ខ្សោយ​ឬ​ខ្លាំង​៖ នៅពេល​ចុច​លេខ​កូដ " *3001#12345#* " អ្នកនឹង​ឃើញ​លេខ​នៅក្បែរ​សេវា​ទូរស័ព្ទ​។ លេខ​នោះ​បង្ហាញ​ពី​សេវា​ខ្សោយ​ឬ​ខ្លាំង បើ​លេខ​នោះ -40 ទៅ -80 នោះ​គឺ​សេវា​ល្អ​បំផុត​។ ប៉ុន្ដែ​បើ​វា​ស្ថិតនៅ​ពីលើ​លេខ -81 ទៅ -140 គឺ​សេវា​អន់ តែបើ​លើស​នឹង​គឺ​គ្មាន​សេវា​។​

​    ​៣- ស្វែងរក​លេខ IMEI ៖ ត្រង់ចំណុច​នេះ​មាន​មនុស្ស​ជាច្រើន​បានដឹង​រួចមកហើយ​។ វាយ​លេខ​កូដ " *#06# " វា​នឹង​បង្ហាញ​លេខ IMEI ភ្លាម​។​

​    ​៤- ស្វែងរក​ថា​កន្លែង​ណា​ដែល​អ្នក​បាន​ផ្ញើ​សារ​ទៅ​៖ វាយ​លេខ​កូដ " *#5005*7672# " បន្ទាប់មក​វា​បង្ហាញ​លេខ ដែល​អ្នក​បាន​ផ្ញើ​សារ​ទៅ​លេខ​នោះ​។​

​    ​មាន​លេខ​កូដ​ប៉ុន្មាន​ខ្ទង់​ទៀត អ្នក​អាច​ទស្សនា​វីដេអូ​ខាងក្រោម​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់