adverise with khmeread 1

បុរស​ម្នាក់​លបចូល​ទៅ​ថត​ទីក្រុង​ខ្មោច​ស៊ូ​ណា​ម៉ិ​ជប៉ុន ដែល​គេ​ហាមឃាត់ ហើយ​ភ្ញាក់ផ្អើល​ដែល​របស់​មានតម្លៃ​គ្មាន​អ្នក​លួច​

    ​កន្លងផុតទៅ ៥ ឆ្នាំ​ហើយ​ចាប់តាំងពី​រោងចក្រ​រ៉េ​អា​កទ័រ​ទី​បួន​បាន​ជួប​គ្រោះមហន្តរាយ​នៅ​រោងចក្រ Fukushima Nuclear Power បង្កឡើង​ដោយ​ស៊ូ​ណា​ម៉ិ និង​រញ្ជួយ​ដី ដែល​បំផ្លាញ​ប្រទេស​ជប៉ុន​យ៉ាងធ្ងន់ធ្ងរ​។ 

​    ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​រោងចក្រ​នេះ​បាន​នាំ​ឱ្យគេ​ជម្លៀស​មនុស្ស​ចេញពី​តំបន់​មួយ​ប្រវែង​ដល់​ទៅ​ជាង ៣២ គីឡូម៉ែត្រ គឺ​ស្រដៀង​ហេតុការណ៍​ដែល​គេ​ឃើញ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Chernobyl ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ជាង ២៥ ឆ្នាំ​មុននេះ​។ 

​    ​ទីក្រុង​ជាច្រើន​នៅក្នុង​អាណាខេត្ត Fukushima មកទល់​ឥឡូវនេះ​សឹងតែ​ពុំទាន់​មាន​មនុ​ស្សមក​ប៉ះពាល់​នោះឡើយ​។ 

​    ​ដោយមាន​ការតាំង​ចិត្ត​ថា​ត្រូវតែទៅ​មើល​ឱ្យឃើញ​ផ្ទាល់​ភ្នែក អ្នក​ថតរូប​ឈ្មោះ Keow Wee Loong ពុំបាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​នោះឡើយ និង​បាន​លប​ចូលទៅ​តំបន់ហាមឃាត់​នេះ​អស់​មួយ​យប់​។ 

​    ​គាត់​បាន​ដើរ​ថត​នៅ​ទីក្រុង Okuma, Futaba និង Namie​។ លោក​បាន​ពណ៌នា​ថា ពេល​ចូល​ទៅដល់​មាន​អារម្មណ៍​ថា ក្រហាយ​ភ្នែក និង​ធុំក្លិន​ជាតិគីមី​ពេញ​ខ្យល់​។ 

​    ​លោក​និយាយថា "​អ្វីៗ​គឺ​នៅ​កន្លែង​របស់​វា​ដដែល គ្មាន​នរណាម្នាក់​ប៉ះពាល់​ទេ​។ កម្រិត​ជាតិ​វិទ្យុសកម្ម​នៅមាន​ខ្ពស់​ដដែល មនុស្ស​មិន​ច្រើន​ទេ​ដែល​បានឃើញ​ទីក្រុង​នេះ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​។ វា​ហាក់បីដូចជា​ទីក្រុង​ទាំងនេះ​បាត់ស្រមោល​សូន្យឈឹង​ពីលើ​ផែនដី​"​។

​    ​លោក​បន្តថា "​ខ្ញុំ​ឃើញ​អាហារ លុយ មាស ឡេ​ប​ថប់ និង​របស់​មានតម្លៃ​ជាច្រើន​ទៀត​។ ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​ដោយសារ​គ្មាន​នរណាម្នាក់​មក​លួច​យក​របស់​មានតម្លៃ​ទាំងនេះ​"៕

​ប្រភព​៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់