adverise with khmeread 1

តើ​មុន​ក្បាល​ខ្មៅ​ធំៗ​ទាំងនេះ​ជាស​ត្រូវ​របស់​អ្នក​មែន​ទេ​! នេះ​ជា​របៀប​កម្ចាត់​!

    ​មុន​ក្បាល​ខ្មៅ​ធ្វើឱ្យ​យើង​មើលទៅ​អាក្រក់​មើល​។ ពួកវា​ភាគច្រើន​លេចឡើង​នៅលើ​មុខ ខ្នង និង​ត្រចៀក ពីព្រោះ​ទីតាំង​ទាំងនេះ​មាន​ក្រញេញ​ញើស​ច្រើន​។​

​    ​មុន​ក្បាល​ខ្មៅ​គឺ​កើតឡើង​ដោយសារ​របប​អាហារ​មិនល្អ ស្បែក​មាន​ជាតិ​ខ្លាញ់ ស្ទះ​រន្ធ​ញើស និង​សក់​មាន​ជាតិ​ខ្លាញ់​។​

​    ​នៅពេលដែល​រន្ធ​ញើស​របស់​អ្នក​ស្ទះ​ជាមួយនឹង​ជាតិ​ខ្លាញ់ និង​កោសិកា​ស្បែក​ងាប់ មុន​ក្បាល​ខ្មៅ​នឹងមាន​វត្តមាន​លើ​ផ្ទៃមុខ​របស់​អ្នក​។​

​    ​ប៉ុន្ដែ​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​មុន​ក្បាល​ខ្មៅ​ធំ​ទាំងនេះ ត្រូវ​ធ្វើតាម​វិធី​ខាងក្រោម​។​

​    ​* គ្រឿងផ្សំ​
​    ​- ក្រូចឆ្មា ឬ​ក្រូច​ភ្លា ១ ចំហៀង​
​    ​- ទឹកឃ្មុំ ៣ ដំណក់​

​    ​* របៀប​ប្រើ​
​    ​ដាក់​ទឹកឃ្មុំ​បី​ដំណក់​លើ​ក្រូច បន្ទាប់មក​ជូត​លើ​មុខ​ទាំងអស់​។ ហើយ​ព្យាយាម​ជូត​លើ​កន្លែង​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ​ឱ្យបាន​ច្រើន​។ ទុកចោល ៥ ទៅ ៧ នាទី បន្ទាប់មក​លាងមុខ​ជា​មួយ​ទឹក​ត្រជាក់​។​

​    ​ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​។ ហើយ​អ្នក​ច្បាស់​ឆ្ងល់​ទៀតហើយ​ថា តើ​វា​ព្យាបាល​ដោយ​វិធី​ណា​។ ក្រូចឆ្មា ឬ​ក្រូច​ភ្លា​មាន​អាស៊ីត​ដែល​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ និង​ជំរុញ​កោសិកា​ថ្មី​លូតលាស់​។ ហើយ​រន្ធ​ញើស​នឹង​លែង​ស្ទះ ស្បែក​ភ្លឺរលោង និង​មុន​ក្បាល​ខ្មៅ​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន​។​

​    ​ចំណែកឯ​ទឹកឃ្មុំ​គឺជា​អ្នក​សំលាប់​មេរោគ​បែប​ធម្មជាតិ និង​ល្អ​សម្រាប់​កម្ចាត់​ភាពកខ្វក់​នៅលើ​ស្បែក​។ ចំណុច​បន្ថែម គឺថា ទឹកឃ្មុំ​មាន​សារធាតុ Hydrate ដែល​ជួយ​បន្តឹង​រន្ធ​ញើស ហើយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សម្លាប់​មេរោគ និង​ការពារ​ប្រឆាំង​បាក់តេរី​និង​មេរោគ​៕

adverise with khmeread
ប្រភព៖ Beautifulfashion

អ្នកនឹងចូលចិត្ត

មតិយោបល់