adverise with khmeread Feature image

តារា​ស្រី​មុខស្រស់ Suzy និង Kim Woo Bin ដើរ​ជា​តួឯក​ក្នុង​រឿង​ភាគ​ស្នេហា​ផ្អែមល្ហែម​សម្រាប់​ឆ្នាំ ២០១៦

តារាភាពយន្ត លោក Kim Woo Bin និង តារាចម្រៀង​និង​ជា​តារាភាពយន្ត​នាង Suzy នៃ​ក្រុម​ចម្រៀង Miss A បានប្រកាស​ថត​រឿង​ភាគ​ថ្មី​សម្រាប់​ឆ្នាំ ២០១៦ គឺ​រឿង “Uncontrollably Fond” ។    

​រឿង​ភាគ ដែល​ចាប់ផ្តើម​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ឆ្នាំ ២០១៦ នេះ​គឺជា​រឿង​ស្នេហា​ផ្អែមល្ហែម​រវាង​មនុស្ស​ពីរ​នាក់ ដែល​បាន​ស្គាល់គ្នា​ពី​ក្មេង​រួច​បាន​ជួបគ្នា​ដោយ​ចៃដន្យ​ពេល​ធំ​ឡើង ដោយ​ម្នាក់​បានក្លាយ​ជាតា​រា​ល្បី និង ម្នាក់ទៀត​បានក្លាយ​ជា​អ្នក​ផលិត​ភាពយន្ត​ឯកសារ​។ រឿង​ភាគ​នេះ​ត្រូវបាន​និពន្ធ​និង​តាក់តែងឡើង​ដោយ​លោកស្រី Lee Kyung Hee ដែល​ធ្លាប់មាន​ស្នាដៃ​និពន្ធ​រឿង​ល្បីៗ​មុនៗ​ដូចជា រឿង “Nice Guy,” រឿង “Thank You,” និង​រឿង "I’m Sorry, I Love You”​។ លោកស្រី​បាន​សរសេរ​រឿងនេះ​ឡើងជា​លើកដំបូង​បន្ទាប់ពី​ខកខាន​សរសេរ​អស់​រយៈពេល​បី​ឆ្នាំកន្លងមក​។​

Kim Woo Bin នឹង​សម្តែង​ជា​តួ​ឈ្មោះ Shin Joon Young ដែលជា​កំពូល​តារា​លេចធ្លោ​វាយឫក​មួយរូប​។ នាង Suzy នឹង​ដើរតួ​ជា​នាង No Eul អ្នក​ផលិត​ភាពយន្ត​ឯកសារ​។

​នេះ​ក៏​នឹង​ក្លាយជា​ការវិលត្រឡប់រ​បស់​តារា​ល្បី​ពីរ​ដួង​មកកាន់​ការសម្តែង​រឿង​ភាគ​ផងដែរ បន្ទាប់ពី​ស្រី​ស្រស់​ប្រុស​ស្អាត​ទាំងពីរ​បាន​ខកខាន​អស់​រយៈពេល ៣ ឆ្នាំកន្លងមក​។ រឿង​ភាគ​ចុងក្រោយ​បំផុត​របស់ Kim Woo Bin គឺ​រឿង “The Heirs” ក្នុង​ឆ្នាំ ២០១៣ រី​ឯង​រឿង​ភាគ​ចុងក្រោយ​បំផុត​របស់​នាង Suzy គឺ​រឿង “Gu Family Book” ឬ រឿង "​មនុស្ស​កញ្ជ្រោង​" ក្នុង​ឆ្នាំ ២០១៣​។

​រឿង​ភាគ​ស្នេហា​ថ្មី​នេះ​នឹងត្រូវ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ KBS នៅ​ដើមឆ្នាំ ២០១៦ រៀងរាល់​យប់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង ២១:៥៥ នាទី ម៉ោង​នៅ​កូរ៉េ​៕

​ឈុត​ក្រៅ​ឆាក​ក្នុង​ភាគ​ទីមួយ​នៃ​រឿង “Uncontrollably Fond”៖

 

adverise with khmeread
ប្រភព៖ ដ្រា​ម៉ា​ហ្វ៊ី​វើ

មតិយោបល់