adverise with khmeread 1

អ្នកស្រី​សាស្ត្រាចារ្យ​បង្ហាត់​មួយ​ស្នៀត​នេះ និស្សិត​ចំហ​មាត់​គ្រប់គ្នា​

    ​មាន​ពេល​មួយ សាស្ត្រាចារ្យ​ចិត្ត​វិទ្យា​ម្នាក់​បាន​ដើរ​ចុះ​ឡើងលើ​វេទិកា ខណៈ​កំពុង​បង្រៀន​អំពី​គោលការណ៍​គ្រប់គ្រង​ស្ត្រេ​ស​ដល់​និស្សិត​ក្នុង​សាលប្រជុំ​ដ៏​ធំ​មួយ​។ ខណៈ​លោកស្រី​សាស្ត្រាចារ្យ​លើក​កែវ​ទឹក​មួយ​ឡើង គ្រប់គ្នា​រំពឹងថា សាស្ត្រាចារ្យ​នឹង​សួរ​ពួកគេ​អំពី​ទឹក​ក្នុង​កែវ​នោះ​ជាមិនខាន​។ ផ្ទុយ​មកវិញ លោកស្រី​បែរជា​ញញឹម និង​សួរ​ទៅ​ក្រុមនិស្សិត​ថា "​តើ​កែវ​ទឹក​ដែល​ខ្ញុំ​កំពុងកាន់​នេះ​ទម្ងន់​ប៉ុន្មាន​?"​។ 

​    ​ពួក​និស្សិត​បាន​ស្រែកប្រាប់​ចម្លើយ​ចម្រុះ មាន​ចាប់ពី ២២០ ក្រាម​រហូតដល់ ៣០០ ក្រាម​។ 

​     លោកស្រី​សាស្ត្រាចារ្យ​បាន​ឆ្លើយតប​វិញ​ថា "​តាម​ទស្សនៈ​របស់ខ្ញុំ ទម្ងន់​ពិតប្រាកដ​របស់​កែវ​ទឹក​នេះ​មិន​សំខាន់​ទេ​។ អ្វីដែល​សំខាន់​គឺ​អាស្រ័យ​លើ​ថា​តើ​ខ្ញុំ​កាន់​កែវ​ទឹក​នេះ​យូរ​ប៉ុនណា​តែប៉ុណ្ណោះ​។ ប្រសិនបើ​ខ្ញុំ​កាន់​វា​តែមួយ​ឬ​ពីរ​នាទី កែវ​នេះ​មាន​ទម្ងន់​ស្រាល​ណាស់​។ ប្រសិនបើ​ខ្ញុំ​កាន់​កែវ​នេះ​មួយ​ម៉ោង​ពេញ ដៃ​ខ្ញុំ​ច្បាស់​ជា​រោយ​បន្តិច​ហើយ​។ ប្រសិនបើ​ខ្ញុំ​កាន់​វា​មួយ​យប់​ពេញ ដៃ​ខ្ញុំ​ច្បាស់​ជា​ឈឺចាប់​ខ្លាំង និង​ស្ពឹក​ស្រពន់ ដែល​នឹង​បង្ខំ​ឱ្យ​ខ្ញុំ​ទម្លាក់​កែវ​ចុះ​។ កែវ​នៅតែមាន​ទម្ងន់​ពិតប្រាកដ​របស់​វា​ដដែល​ទេ ប៉ុន្តែ​បើកាលណា​ខ្ញុំ​កាន់​វា​កាន់តែ​យូរ ខ្ញុំ​កាន់​តែមាន​អារម្មណ៍​ថា​កែវ​ទឹក​នោះ​រឹតតែ​ធ្ងន់​។ 

​    ​ខណៈដែល​និស្សិត​នាំគ្នា​ងក់ក្បាល​យល់ស្រប លោកស្រី​បាន​បន្តថា "​ស្ត្រេ​ស និង​ការបារម្ភ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ដូចគ្នា​ទៅនឹង​កែវ​ទឹក​នេះ​អ៊ីចឹង​។ គិតពី​វា​ក្នុង​រយៈពេល​ខ្លី នោះ​នឹង​មិនមាន​អ្វី​កើតឡើង​ទេ​។ គិតពី​វា​រាង​យូរ​បន្តិច អ្នកនឹង​ចាប់ផ្តើម​ឈឺ​បន្តិចបន្តួច​។ គិតពី​វា​ពេញ​មួយថ្ងៃ អ្នក​ច្បាស់​ជាមាន​អារម្មណ៍​ឈឺ​ខ្លាំង និង​ស្ពឹក​ស្រពន់ ធ្វើ​អ្វី​ក៏​មិន​បានដែរ​ដរាបណា​អ្នក​ទម្លាក់​វា​ចុះ​"​។ 

​    ​អត្ថន័យ​អត្ថបទ​៖ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​បំភ្លេចចោល​នូវ​ការបារម្ភ និង​ស្ត្រេ​ស​។ មិន​ថា​ពេញ​មួយ​ថ្ងៃនេះ​មានរឿង​អ្វី​កើតឡើង​នោះទេ នៅ​ក្បាល​ព្រលប់​អ្នក​ត្រូវតែ​កប់​ការលំបាក​របស់​អ្នក​ទាំង​អំបាលម៉ាន​ចោល​ឱ្យអស់​។ កុំ​យ​កវាម​កជាប់​តាម​ខ្លួន​របស់​អ្នក​តាំងពី​យប់​រហូតដល់​ថ្ងៃស្អែក​។ ប្រសិនបើ​អ្នក​នៅតែមាន​អារម្មណ៍​ថា​ទទួល​ទម្ងន់​ស្ត្រេ​ស​តាំងពី​ម្សិលមិញ វា​ជាស​ញ្ញា​ប្រាប់ថា​អ្នក​ត្រូវដាក់​កែវ​ចុះ​ហើយ​៕

adverise with khmeread
ប្រភព៖ Justice&Study

អ្នកនឹងចូលចិត្ត

មតិយោបល់