adverise with khmeread Untitled 1

និស្សិត​ម្នាក់​បង្កើត​ផែនការ​មហិមា​នេះ​ដើម្បី​សង្គ្រោះ​ទីក្រុង New York City ពី​ការ​ជន់​លិច​នៅ​ថ្ងៃ​អនាគត​

    ​ទីក្រុង New York City គឺ​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ពី​ការ​ជន់​លិច​ក្នុងពេល​អនាគត​។ ដូចដែល​ការសិក្សា​ថ្មីៗ​នេះ​បានកត់សម្គាល់ បម្រែបម្រួល​អាកាសធាតុ​អាច​នឹង​នាំឱ្យ​ទឹកជំនន់​កើតឡើង ដូច​អ្វីដែល​បាន​កើតឡើង​អំឡុងពេល​ព្យុះ Sandy ក្នុង​ឆ្នាំ ២០១២ ដែល​កើតឡើង​រៀងរាល់ ២៥ ឆ្នាំ​ម្ដង​។​

​    ​ផែនការមេ​ថ្មី​សម្រាប់​តំបន់ Manhattan នេះ​គឺធ្វើឡើង​ក្នុង​បំណង​បង្ការ​អនាគត​ដែល​ចៀស​មិន​រួច​នេះ​។ ដោយ​ទទួលបាន​ជ័យលាភី​ទី​ពីរ​ក្នុង​ប្រភេទ​ការរៀបចំ​ផែនការ​ទីក្រុង​នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់ A Design Awards គំរូ​នេះ​គឺជា​គម្រោង​និក្ខេបបទ​មួយ​ដោយ​អតីត​និស្សិត​សាកលវិទ្យាល័យ Cornell University ឈ្មោះ Walmir Luz ។​

​    ​អាកាសធាតុ​ក្ដៅ ព្យុះ​ធំៗ និង​កម្រិត​ទឹកសមុទ្រ​ខ្ពស់ គឺ​គ្រាន់តែ​ជា​បញ្ហា​ទាក់ទង​នឹង​អាកាសធាតុ ដែល​ទីក្រុង NYC ត្រូវ​ប្រឈមមុខ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ តំបន់​ទាបៗ​នៅ Manhattan ប្រមាណ ៣០ ភាគរយ​ត្រូវបាន​រំពឹងថា​នឹង​លិច​ក្នុង​សមុទ្រ​នៅត្រឹម​ឆ្នាំ ២០៥០ នេះ​បើ​យោងតាម​របាយការណ៍​។​

​    ​លោក Luz និយាយថា លោក​នឹង​ប្រែក្លាយ​ទឹកជំនន់​ទៅជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅក្នុង​ទីក្រុង​នេះ​។ លោក​បន្តថា ដើម្បី​ទប់ទល់​នឹង​ទឹកជំនន់ ទីក្រុង​នឹងត្រូវ​បង្កើត​របាំង​នៅតាម​ជាយ​តំបន់ Manhattan​។ ហើយ​ផ្លូវ​ដែល​ទឹក​អាច​ជ្រាបចូល​បាន​គឺជា​កន្លែង​ដែល​ត្រូវ​សាងសង់​របាំង​សម្រាប់​អនុញ្ញាតឱ្យ​ទឹក​ឆ្លងកាត់​។ 

​    ​ទឹក​នោះ​នឹង​ក្លាយជា​ផ្នែក​ធម្មជាតិ​មួយ​នៃ​ជីវិត​ទីក្រុង​។ Manhattan នឹងមាន​ផ្សិត​ដុះ​និង​ដើម​ពណ៌​បៃតង​រីកដុះដាល​ពេញទី​ក្រុង​។​

​    ​ហើយ Luz បាន​និយាយថា "​មិនមែន​បញ្ហា​ទាំងអស់​ត្រូវតែ​ជា​បញ្ហា​នោះទេ​។ បញ្ហា​អាចជា​ដំណោះស្រាយ​"៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់