adverise with khmeread Fly

ល្បិច​នេះ​នឹង​ជួយ​ឱ្យ​ផ្ទះបាយ​អ្នកធុំ​ក្លិនក្រអូប និង​បណ្តេញ​រុយ​ចេញ​ឆ្ងាយ​

    ​ផ្ទះបាយ​នឹងមាន​ក្លិនក្រអូប​គ្រប់ពេល ស្ងប់ស្ងាត់ គ្មាន​រុយ​ជាមួយនឹង​ល្បិច​ថ្មី​មួយ​នេះ​។​

​    ​* គ្រឿងផ្សំ​
​    ​- ដប​បាញ់​ទឹក​ទទេរ ១ 
​    ​- ទឹក​ក្រអូប​បោក​ខោអាវ ៣ ស្លាបព្រា​បាយ​
​    ​- ទឹក​ក្ដៅ ៣ កែវ (​ដាក់​ល្មម​ដប​)
​    ​- ម្សៅ​មេនំ​បុ័ង ឬ Baking Soda ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​    ​ដាក់​ទឹក​ក្រអូប​ចូល​មុន បន្ទាប់មក​ដាក់​ទឹក​ក្ដៅ​ចូលទៅ​ក្នុងនោះ ហើយ​ដាក់​ម្សៅ​មេនំ​បុ័ង​ចូល​ពីក្រោយ​។ បន្ទាប់មកទៀត​អ្នក​ត្រូវ​ក្រឡុក​វា​ឱ្យ​សព្វ រួច​បាញ់​ប្រើ​តែម្ដង​។​

​    ​វា​មិន​ត្រឹមតែ​ប្រើ​នៅផ្ទះ​បាយ​ទេ គ្រប់កន្លែង​ក្នុងផ្ទះ​របស់​អ្នក​អាច​ប្រើ​បាន​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ healthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់