adverise with khmeread 1

ស្ត្រី​ពេល​មានគភ៌​ច្បាស់​ជាមាន​អារម្មណ៍​ពិបាក​! អាន​ដំណោះស្រាយ ៧ ចំណុច​នេះ

    ​ការ​មានគភ៌​ជា​រឿង​អស្ចារ្យ​ណាស់​សម្រាប់​ស្ត្រី​។ ប៉ុន្តែ​នៅពេល​ការ​ចាញ់កូន​ធ្វើទុក្ខ សម្លៀកបំពាក់​ពាក់​លែង​ត្រូវ និង​ចុងក្រោយ​ដើរ​អ៊ីកអ៊ាកៗ អ្នកនឹង​ច្បាស់​ជាមាន​អារម្មណ៍​ពិបាក​ទ្រាំ​។ ត្រូវ​ចាំ​រឿង​ទាំង ៧ ខាងក្រោម​នេះ​ដើម្បី​ជួយ​ឱ្យ​អ្នក​ឆ្លងកាត់​ដំណើរ​នេះ​ដល់​កោះ​ត្រើយ​ឱ្យ​ស្រណុក​ស្រួល​ជាង​មុន​។ 

​    ​១. រក​សម្លៀកបំពាក់​ណា​ដែល​ងាយ​ស៊ក​
​    ​ស្ត្រី​គ្រប់រូប​សុទ្ធតែ​ចង់​ស្លៀកពាក់​ស្អាត តែ​ដំណាក់កាល​មានកូន សូម​ទុកចោល​គំនិត​នេះ​មួយ​ឡែក​សិន ហើយ​ត្រូវ​រក​ឈុត​ណា​ដែល​ស្រួល​ស្លៀកពាក់ បើ​មិន​ចង់​មាន​អារម្មណ៍​ពិបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ 

​    ​២. លើកជើង​ឡើងលើ​
​    ​ត្រូវ​ចំណាយ​ពេលខ្លះ​សម្រាក និង​លើកជើង​ឡើងលើ​ដើម្បី​សម្រាល​ការនឿយហត់​របស់​ជើង​។ ធ្វើបែបនេះ លោកអ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​មួយកម្រិត​ធំ ហើយ​វា​ក៏​ជួយ​សម្រួល​លំហូរ​ឈាម​ផងដែរ​។ 

​    ​៣. ចូល​គេង​ឱ្យបាន​ឆាប់ និង​ប្រើ​ខ្នើយ​សម្រាប់​អ្នកមាន​ផ្ទៃពោះ​
​    ​ពេល​មានគភ៌​អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​ជាង​មុន ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ចូល​គេង​ឱ្យបាន​ឆាប់​។ តែ​កុំ​ភ្លេច​រក​ខ្នើយ​សម្រាប់​អ្នក​មានគភ៌ ដើម្បីឱ្យ​កាន់តែ​មាន​ផាសុកភាព​។ 

​    ​៤. ពិសា​អាហារ​ល្អ​ដល់​សុខភាព ប៉ុន្តែ​កុំ​ភ្លេច​ពិសា​ឱ្យ​ឆ្អែត​តឹង​ពោះ​យូរៗ​ម្តង​
​    ​បើ​អ្នក​ទុកឱ្យ​ក្រពះ​ក្រៀមក្រោះ អ្នក​ក៏​ច្បាស់​ជាមាន​អារម្មណ៍​ក្រៀមក្រោះ​ដូចគ្នា​។ ត្រូវ​ពិសា​អាហារ​សុខភាព​ឱ្យបាន​គ្រប់គ្រាន់ និង​យូរៗ​ម្តង​ត្រូវ​ពិសា​ឱ្យ​ឆ្អែត​តឹង​ពោះ ហើយ​កុំ​ភ្លេច​ពិសារ​ទុក​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​សុខភាព​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​។ 

​    ​៥. ឧស្សាហ៍​លាប Lotion ឱ្យបាន​ច្រើន​
​    ​លាប Lotion ច្រើន​អំឡុងពេល​មាន​ផ្ទៃពោះ ជួយ​បង្ការ​ការចេញ​សង្វា​។ ហើយ​បើទោះជា​អ្នក​មិន​យល់ថា​វា​អាច​បំបាត់​សង្វា​បាន ក៏​អ្នក​គួរតែ​សាកល្បង​ដែរ ដើម្បី​សម្រស់​ស្បែក​មុន​និង​ក្រោយពេល​សម្រាល​។ 

​    ​៦. ធ្វើ​លំ​ហាត់ប្រាណ​
​    ​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​ជំ​រុញឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ពេល​មានគភ៌​។ លំ​ហាត់ប្រាណ​ល្អ​បំផុត គឺ​ការដើរ​ចុះឡើង ឬ​មិន​អ៊ីចឹង អាច​ស្វែងរក​ការណែនាំ​ពី​អ្នកជំនាញ​។ 

​    ​៧. សន្ធឹងដៃជើង​
​    ​សន្ធឹងដៃជើង ជួយ​បំបាត់​ការឈឺចាប់​រោយ​ស្ពឹក​ស្ព​ន់ ប៉ុន្តែ​ត្រូវ​ចាំ​កុំ​សន្ធឹង​ខ្លាំងពេក​៕

adverise with khmeread
ប្រភព៖ solidromance

អ្នកនឹងចូលចិត្ត

មតិយោបល់