adverise with khmeread 0

នោម​ទាស់​និង​ឈឺចាប់​មែន​ទេ​? បំបាត់​មេរោគ​ឆ្លង​នៅ​ផ្លូវ​បង្ហូរ​នោម​ជាមួយ​ឱសថ​ធ្វើ​ខ្លួនឯង​នៅផ្ទះ​ដ៏​ខ្លាំងក្លា​នេះ​!

    ​អ្នក​ដែល​ធ្លាប់​ឆ្លង​មេរោគ​នៅ​ផ្លូវ​បង្ហូរ​នោម​នឹង​ប្រាប់​អ្នក​ថា​វា​ឈឺចាប់​ខ្លាំង​កម្រិតណា​។ ពេល​មេរោគ​ឆ្លង​ចូល​ផ្លូវ​បង្ហូរ​នោម វា​នឹង​បង្ខំ​ឱ្យ​អ្នករត់​ទៅ​នោម​ញឹកញាប់ ប៉ុន្តែ​គ្មាន​ឃើញ​ទឹកនោម​សូម្បី​មួយ​តក់​នោះឡើយ ហើយ​ថែមទាំង​ធ្វើឱ្យ​ឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំង​ទៀតផង ពេល​ប្រឹង​នោម​។​

​    ​ជាមួយ​រូបមន្ត​ធម្មជាតិ​ងាយស្រួល​ផ្សំ​ខាងក្រោម លោកអ្នក​នឹង​លែង​បារម្ភ​រឿង​ឈឺចាប់​នេះ​ទៀតហើយ​។​

​    ​* គ្រឿងផ្សំ  
​    ​- មើម​ជីរវ៉ាន់ស៊ុយ ២៥០ ក្រាម​
​    ​- ក្រូច​ភ្លា (​ក្រូចឆ្មា​ក៏បាន​) ២៥០ ក្រាម (​ទុក​ទាំង​សំបក​)
​    ​- ទឹកឃ្មុំ ២៥០ ក្រាម​
​    ​- ប្រេង​អូ​លីវ (Olive Oil) ២០០ មិ​ល្លី​លីត្រ​

​    ​* របៀប​ធ្វើ​
​    ​ហាន់​មើម​ជីរវ៉ាន់ស៊ុយ និង​ក្រូចឆ្មា​ឱ្យទៅជា​ចំណិត​តូចៗ ហើយ​ដាក់​វា​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​។ បន្ទាប់មក​យក​គ្រឿងផ្សំ​ផ្សេងទៀត​ក្រឡុក​ចូលគ្នា​រហូត​ទាល់តែ​ឡើង​ក្រាស់ឃ្មឹគ រួច​យកទៅ​ក្លាសេ​ក្នុង​ទូទឹកកក​។ ពិសា​វា ១ ស្លាបព្រា​បាយ​រាល់ពេល​ព្រឹក​ពោះ​ទទេរ ហើយ​បន្ទាប់ពី​ពិសា​អស់​មួយឈុត សូម​ពិនិត្យមើល​ទឹកនោម​របស់លោក​អ្នក​។ លោកអ្នក​នឹង​ឃើញ​ធូរស្បើយ​ជាក់​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ houseforhealthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់