adverise with khmeread Untitled 1

នេះ​ជា​មូលហេតុ​ដែល​គេ​ហាម​ទេសចរ​មិនឱ្យ​ផ្ដល់​ចំណី​ស្វា

    ​អ្នកណា​ចេញ​ច្បាប់​មិនឱ្យ​អ្នកទេសចរ​ផ្ដល់​ចំណី​ស្វា​? ប៉ុន្ដែ​បុរស​ម្នាក់នេះ​បានទទួល​មេរៀន​មួយ បន្ទាប់ពី​ឱ្យចំ​ណី​ស្វា​។ គាត់​ត្រូវបាន​ស្វា​ចោមរោម​ដូច​ស្រមោច នៅពេលដែល​គាត់​យក​ចំណី​ឱ្យ​វា​ស៊ី​។​

​    ​ប៉ុន្ដែ​ស្វា​ទាំងនោះ​មិនបាន​ធ្វើ​អ្វី​អាក្រក់​ដាក់​មនុស្ស​ទេ វា​គ្រាន់តែ​ឃើញ​មនុស្ស​យក​ចំណី​មក​រត់​ដណ្ដើម​គ្នា​ស៊ី​ប៉ុណ្ណោះ​។​

​    ​ផ្ទុយទៅវិញ រូបភាព​មួយ​នេះ​ឥឡូវនេះ​បាន​ក្លាយជា​រូប​យកទៅ​លេងសើច​គួរឱ្យ​អស់សំណើច​សម្រាប់​អ្នក​និយម​កាត់ត​រូបភាព Troll នៅលើ​អន​ឡាញ​។​

​    ​រូប​ខ្លះ​ត្រូវបាន​ដាក់​តួ​សម្ដែង​ក្នុង​រឿង Gladiator កំពុងកាន់​ដាវ​វាយប្រហារ ខណៈ​មាន​មនុស្ស​កំពុង​ចោមរោម​មើល​។ ខ្លះទៀត​ទៅ ដាក់​ក្នុង​រឿង World War Z របស់ Prad Pitt បើ​ចង់​ជាក់​កាន់តែច្បាស់​សូម​មើល​រូបភាព Troll ទាំងអស់គ្នា​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់