adverise with khmeread Yubin

នេះ​ជា​មូល​ហេតុដែល​កម្មវិធី Running Man របស់​ប្រទេស​កូរ៉េ​ល្បីល្បាញ​!

    ​កម្មវិធី Running Man បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជុំវិញ​ពិភពលោក​តាមរយៈ​ភាព​កំប្លុកកំប្លែង​និង​តារា​ល្បីៗ​របស់​កូរ៉េ​ក្នុង​កម្មវិធី​នេះ​។​

​    ​វា​មាន​មូលហេតុ​ច្រើនណាស់ ដែល​អ្នកគាំទ្រ​ស្រឡាញ់​ចូលចិត្ត​មើល​កម្មវិធី​នេះ ប៉ុន្ដែ​វេ​ប​សាយ Koreaboo បាន​ទម្លាយ​ឧបទ្ទវហេតុ​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​កើតឡើង​ក្នុង​ឆ្នាំ ២០១២ ជា​កន្លែង​ដែល​សម​ជិ​ក​ក្រុម Wonder Girls នាង Yubin ត្រូវបាន​ជួយសង្គ្រោះ​។​

​    ​តារា​សម្ដែង​និង​ភ្ញៀវកិត្តិយស​រូបនេះ​ត្រូវគេ​តម្រូវឱ្យធ្វើ​បេស​សកម្ម​មួយ​ដោយ​លោត​ផ្លោះ​និង​ហក់​រំលង​ឡាំង​ឱ្យបាន​កាន់តែ​ឆ្ងាយ​នឹង​ទទួលបាន​ពិន្ទុ​ច្រើន​។​

​    ​អំឡុង​ពេលនោះ នាង Yubin បាន​ហក់​ផ្លោះ​ភ្លាត់ស្នៀត ប៉ុន្ដែ​ក្រុមការងារ Running Man និង​បុគ្គលិក​ស្ទុះ​យ៉ាង​លឿន ដណ្ដើម​គ្នា​ដើម្បី​ជួយសង្គ្រោះ​នាង​ពី​ការរង​របួស​។ 

​    ​ចំណុច​នេះហើយ​ជា​មូល​ហេតុដែល​កម្មវិធី Running Man ចាប់ផ្តើម​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​រហូតមកទល់​សព្វ​ថ្ងៃនេះ​៕ 

 

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់