adverise with khmeread 542045718

Arsenal ត្រៀម​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​

    ​ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ផ្តល់ជូន Olivier Giroud ទៅកាន់ Napoli នៅក្នុង​គោលបំណង​ដោះដូរ​យក Gonzalo Higuain​។​

​    ​Arsene Wenger កំពុងស្ថិត​លើ​ការឃ្លាំមើល​កីឡាករ​សំខាន់​នៅក្នុង​ទីផ្សា​រដូវក្តៅ​របស់​អឺរ៉ុប​បច្ចុប្បន្ន ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ដើម្បី​បញ្ចុះបញ្ចូល Jamie Vardy ឱ្យ​ចាក​ចេញពី​ក្រុម Leicester សម្រាប់​ការធ្វើដំណើរ​មកកាន់​ទឹកដី Emirates Stadium​។​

​    ​Higuain គឺជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​នាក់​ម្នាក់​នៅក្នុង​តំបន់​អឺរ៉ុប​កាលពី​រដូវ​កាល​មុន ដោយ​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ៣៨​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន ៤២​លើក​នៅលើ​ការប្រកួតប្រជែង​ទាំងអស់ ក្នុង ៣៦ គ្រាប់​គឺ​ស៊ុត​នៅ​ក្របខ័ណ្ឌ Serie A ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ការ​ស៊ុត​ចូល​ច្រើន​បំផុត​ដោយ​កីឡាករ​ម្នាក់​ក្នុង​លី​ក​កំពូល​អ៊ីតាលី​។​

​    ​អ្នកជំនាញ​ផលិត​គ្រាប់​បាល់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ធ្លាប់​ស្ថិត​ជា​គោលដៅ​មួយ​របស់​កាំភ្លើង​ធំ​កាលពី​ឆ្នាំ ២០១៣ ដោយ​គាត់​បានសម្រេច​ចិត្ត​ចុះចូល​ជាមួយនឹង Napoli ជំនួស​ឱ្យ​ក្លឹប​ខ្លួន ក្រោយ Real Madrid លក់​កីឡាករ​រូបនេះ​ចេញ​។​

​    ​ប្រសិនបើ​ដោះដូរ​បានសម្រេច​មែន នោះ​បានន័យថា​កាំភ្លើង​ធំ​បាញ់​ព្រួញ​មួយ​បាន​សត្វ​ពីរ ទីមួយ​គឺ​បាន Gonzalo Higuain និង​ទី​ពីរ​គឺ​បានការ​គាំទ្រ​របស់​ប្រិយមិត្ត​ត្រឡប់មកវិញ​៕  

adverise with khmeread
ប្រភព៖ Metro

មតិយោបល់