adverise with khmeread 1

សិស្សស្រី​ទើប​ចប់​វិទ្យាល័យ​ដើរ​បង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី​ដើម្បី​ឱកាស​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​និង​អ្នកបម្រើ​លើ​យន្តហោះ​

​សាលារៀន​មួយ​នៅ​ខេត្ត Qingdao ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ចិន​បានរៀបចំ​ការបង្ហាញ​សមត្ថភាព​ប្រចាំឆ្នាំ​ដើម្បី​ស្វែងរក​សិស្ស​បញ្ចប់​វិទ្យាល័យ​ណា ដែល​អាចមាន​សមត្ថភាព​ក្លាយជា​តារា​បង្ហាញ​ម៉ូដ និង​អ្នកបម្រើ​លើ​យន្តហោះ​។  

​ព្រឹត្តិការណ៍​ប្លែក​នេះ​បាន​ទាក់ទាញ​បេ​ក្ខ​នារី​មក​ដាក់ពាក្យ​ជាង ១.០០០ នាក់​មកពី Shandong, Hebei, Shanxi, Anhui, Jiangsu, Jilin និង​បណ្តា​ខេត្ត​ក្បែរៗ​នោះ​ជាច្រើន​។ បេក្ខភាព​ទាំងអស់​សុទ្ធសឹង​ត្រូវគេ​ជឿថា​ទើប​រៀន​ចប់​វិទ្យាល័យ រីឯ​អ្នកខ្លះ​ទៀត​មកពី​សាលា​ប​ង្ហា​ញ​ម៉ូដ និង​សាលា​បណ្តុះបណ្តាល​ផ្នែក​អាកាសចរណ៍​។​

​ពួកគេ​បាន​ដើរ​តម្រៀបជួរ​គ្នា​ក្នុង​ឈុត​ហែល​ទឹក និង​ឯកសណ្ឋាន​អាកាសចរណ៍​ក្នុង​បំណង​ទាក់ទាញ​បាន​កិច្ចសន្យាការងារ​ដែលមាន​ប្រាក់ខែ​ខ្ពស់​ក្នុង​វិស័យ​អាកាសចរណ៍ និង​បង្ហាញ​ម៉ូដ​។ 

​ព្រឹត្តិការណ៍​ត្រូវបាន​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ Oriental Beauty ហើយ​គេ​ធ្វើ​វា​ឡើង​ដើម្បី​ឲ្យ​គណៈកម្មាការ​ជ្រើសរើស​ងាយស្រួល​ស្វែងរក​អ្នកមាន​ទេពកោសល្យ​នៅនឹងកន្លែង និង​ជា​វិធី​មួយ​សម្រាប់​ឲ្យ​បេក្ខភាព​ទាំងអស់​អាចបង្កើត​ឱកាស​ការងារ​ដោយ​ខ្លួនឯង​ផងដែរ​។ 

​លក្ខ​ខ​ន្តិ​កៈនៅ​លើ​វេ​ប​សាយ​របស់ Oriental Beauty បាន​ចែងថា បេក្ខភាព​ដែលមាន​សក្តានុពល​ត្រូវតែមាន​កម្ពស់​យ៉ាងតិច ១,៧០ ម៉ែត្រ តែ​ចំពោះ​បេ​ក្ខ​នារី​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​អាច​តម្រូវ​ឲ្យ​មាន​កម្ពស់​ទាប​បំផុត​ត្រឹម ១,៦៧ ម៉ែត្រ​។ បេ​ក្ខ​នារី​ទាំងអស់​ត្រូវតម្រូវ​ឲ្យ​មាន​រាង​ល្វត​ល្វន់ សម្លេង​ពិ​រោះ និង​ពុំ​ត្រូវមាន​ស្លាកស្នាម​លើ​ស្បែក​ឡើយ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់