adverise with khmeread 5784e91aec7a95554e00000b

ខ្សែបម្រើ​អាល្លឺម៉ង់​មួយរូប​កំពុង​ទាក់ទង "​នារី​ទាក់ទាញ​បំផុត​" ក្នុង​ពិភពលោក​

    ​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ Sami Khedira បាន​ដើរ​លំហែ​ខួរក្បាល​ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​អឺរ៉ុប Euro 2016 របស់​ក្រុម​ជម្រើសជាតិ​ខ្លួន ជាមួយនឹង​ដំណើរ​កម្សាន្ត​ដ៏​ល្អឥតខ្ចោះ​មួយ​។​

​    ​តារា​ឆ្នើម​របស់​ក្រុម​សេះបង្កង់ Juventus រូបនេះ​នឹងមិន​មាន​ពេលវេលា​លំបាក​ណាមួយ​ឡើយ​ដើម្បី​ធ្វើ​រឿង​ទាំងនោះ ដោយសារតែ​គាត់​ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ស្ថិតនៅ​ជាមួយ​នាង Adriana Lima ជា​នារី​ម្នាក់​ដែល​គេ​ចាត់ទុកថា​ជានា​រី​ដ៏​ទាក់ទាញ​បំផុត​នៅក្នុង​ពិភពលោក​។​

​    ​តារា​បង្ហាញ​ម៉ូត​របស់​ទស្សនា​វ​ដ្តី Victoria's Secret រូបនេះ​បាន​ចូលរួម​កម្សាន្ត​ជាមួយ Robert Lewandowski មិត្តស្រី​របស់គាត់ Anna ក្នុងប្រទេស​ក្រិ​ក ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​សំណាក់​អ្នក​ឈរ​មើល​ក្បែរ​នោះ ខណៈដែល Khedira ត្រូវបាន​គេ​ឃើញ​នៅ​ឈរ​ប្រកៀក​បំផុត​ក្បែរ​នាង​៕

 

A photo posted by Adriana Lima (@adrianalima) on

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់