adverise with khmeread Untitled 1

កីឡាករ Adam Johnson លា​កូនស្រី​អាយុ ១៨​ខែ​ទៅ​ដេក​គុក ៦ ឆ្នាំ ក្រោយ​ចាញ់​បណ្តឹងឧទ្ធរណ៍​ក្នុងករណី​បៀតបៀន​ផ្លូវភេទ​លើ​ក្មេងស្រី​អាយុ ១៥​ឆ្នាំ

    ​តារាបាល់ទាត់ Adam Johnson ត្រូវបាន​តុលាការ​បដិសេធ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការផ្តន្ទាទោស និង​ការកាត់ទោស​របស់គាត់​ពីបទ​បៀតបៀន​ផ្លូវភេទ​លើ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​។​

​    ​ប្អូនស្រី​របស់​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ឈ្មោះ Faye បាន​ផ្ញើ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​និយាយថា "​ពិតជា​ឈឺចិត្ត​ណាស់ ដែល​ចៅក្រម​បាន​ច្រានចោល​បណ្តឹងឧទ្ធរណ៍​តែមួយគត់​របស់​បងប្រុស​ខ្ញុំ​ប្រឆាំងនឹង​ការកាត់ក្តី និង​ការផ្តន្ទាទោស​។ ប៉ុន្តែ​ខ្ញុំ​អាច​ធានា​ដល់​អ្នកគាំទ្រ​គ្រប់គ្នា​ថា​រឿងនេះ​រឹតតែ​ធ្វើឱ្យ​ខ្ញុំ​រឹងប៉ឹង​ហើយ​ខ្ញុំ​នឹងមិន​ចុះចាញ់​ជាដាច់ខាត​"​។​

​    ​អតីត​តារា​ឆ្នើម​របស់ Sunderland រូបនេះ ត្រូវគេ​កំណត់ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ សម្រាប់​ការចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ​ជាមួយនឹង​ប្រិយមិត្ត​មិនមាន​ស្មារតី​គ្រប់គ្រាន់​វ័យ ១៥​ឆ្នាំ​ម្នាក់​។​

​    ​ការកាត់ទោស​របស់​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ​នៅឯ​តុលា​រការ Bradford Crown Court ត្រូវបាន​គេ​ចោទប្រកាន់ថា គាត់​បាន​ថើប និង​បាន​បៀតបៀន​ផ្លូវភេទ​ទៅលើ​ក្មេងស្រី​វ័យក្មេង​នៅក្នុង​រថយន្ត Range Rover របស់គាត់ នៅក្នុង​តំបន់ County Durham​។ 

​    ​ការជំទាស់​បណ្តឹងឧទ្ធរណ៍​នេះ​មានន័យថា Adam Johnson នឹងត្រូវ​ឃ្លាត​ពី​កូនស្រី​សំណព្វចិត្ត​អាយុ ១៨ ខែ​របស់ខ្លួន​រយៈពេល ៦ ឆ្នាំ​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់