adverise with khmeread 62e26197 9e90 4e8f bb89 14a2e0e70303

រថយន្ត​សេរី​ទំនើ​ប​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវបែក​ជា​៤...​ខ្ទេចខ្ទី​

    ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើ​ប​២​គ្រឿង​បាន​រង​ការខូចខាត​ខ្ទេចខ្ទី​បន្ទាប់ពី​បុក​គ្នា​នៅ​ចំណុច​ផ្លូវបែក​ជា​៤ និង​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះ​បាក់ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​ទូត​ចិន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៧៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-1725 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៣ ទិសដៅ​ពី​ត្បូង​ទៅជើ​ង។​

    ពេលមកដល់​ចំណុច​កើ​ត​ហេតុ​ដែលជា​ផ្លូវបែក​ជា​៤ ស្រាប់​តែមាន​រថយន្ត ​Range Rover​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3334 បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ពី​កើតទៅ​លិច បាន​ជ្រុល​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ចំ​ពី​ចំហៀង​បណ្តាលឱ្យ​រង​ការខូចខាត ហើយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របា​ន​ជ្រុល​ទៅបុក​ជញ្ជាំង​ថ្ម​បណ្តាលឱ្យ​បាក់​ថែមទៀត​។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែង​កើ​ត​ហេតុ និង​ធ្វើការសម្របសម្រួល តែដោយសារ​ភាគី​ទាំង​២​ចរចា​មិនត្រូវ​គ្នា សមត្ថកិច្ច​ជំនាញ​ក៏បាន​វាស់វែង​និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់