adverise with khmeread Bbb69f99 b927 4971 9ccd bad38835dcbc

ពួកចោរ​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​២​នាក់​គេចខ្លួនបាត់​វ៉ៃខ្នោះ​ម្នាក់​

    ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​ដំបង​បាន​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥​ បានសម្រេច​ហើយ​គេចខ្លួនបាត់​តែម្តង បន្ទាប់មក​សមត្ថកិច្ច​ចាប់ខ្លួនបាន​ម្នាក់។​

    អំពើ​ប្លន់​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៣ ​ខែកក្កដា​ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រភព​និយាយថា ទី​១-​ជនរងគ្រោះ​ឈ្មោះ ​សិ​លីន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មុខរបរ​បើកឡាន ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  មាន​ស្រុកកំណើត ភូមិ​ស្រះ​ព្រីង ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម​ និង​ទី​២-​ឈ្មោះ ធូ សារី ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មុខរបរ​បើកឡាន ស្នាក់​ជិត​រោងចក្រ​ប៉ើ​រី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ស្រុកកំណើត ភូមិ​កោះ​ចេក​ស្រុក​ពាម​ជ ខេត្តព្រៃវែង​។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ូតូ​គុប​ជ្រុង​មាន​គ្នា​២​នាក់ និង​ម៉ូតូ​គ្រឿង​ទៀត​ម៉ាក​ឌ្រឹ​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FN -1479 ទើប​ចេញពី​ម្តុំ​រោងចក្រ​ប៉ើ​រី ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ បំណង​ដឹក​មិត្ត​ភ័​ក្ត​ទៅ​កន្លែង​សំរាក់​នៅ​កន្លែងធ្វើការ​នៅ​ជិត​សាលា​កូរ៉េ​។​

    ខណៈ​មកដល់​ចំណុច​ខាងលិច​ផ្លូវ​រថភ្លើង​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ហុងដា​មិន​ចាំ​ស្លាក​លេខ​ប្រដាប់​ដោយ​ដំបង​មក​ស្ទាក់​វាយ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​បែកក្បាល​ហើយ​ប្លន់​យក​ម៉ូតូ​គេចខ្លួនបាត់​តែម្តង​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ភ្លាមៗ​និង​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​នៅ​ប៉ុស្តិ៍​សំរោងក្រោម​ដើម្បី​កំណត់​មុខសញ្ញា​និង​ស្រាវជ្រាវ​តាមរយៈ​ស្លាក​លេខ​ម៉ូតូ​។​

    បន្ទាប់ពី​កើតហេតុ​ការប្រមាណ​១​ម៉ោង​ក្រោយមក​សមត្ថកិច្ច​ក៏បាន​កំណត់​មុខសញ្ញា​និង​តាម​ចាប់​បក្ខពួក​ជនសង្ស័យ​បាន​ម្នាក់​។ ចំណែក​៣​នាក់​ទៀត​រួមទាំង​ម៉ូតូ​បាន​ជិះ​គេចខ្លួនបាត់​៕

adverise with khmeread

មតិយោបល់