adverise with khmeread  90276211 nasa juno

យានអវកាស Juno ប​ញ្ចូ​ន​រូបភាព​ដំបូង​ពី​ក្នុង​គន្លង​ភព​ព្រហស្បតិ៍​

    ​បេសកកម្ម​យាន Juno របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក​បា​នប​ញ្ចូ​ន​រូបភាព​ដំបូង​របស់ខ្លួន ចាប់តាំងពី​វា​បាន​ចូលទៅ​គន្លង​ជុំវិញ​ឧស្ម័ន​យក្ស​មួយ​នេះ​កាលពី​សប្តាហ៍​មុននេះ​។​

​    ​រូបភាព​បង្ហាញ​ពី​ពន្លឺព្រះអាទិត្យ​បញ្ចាំង​ពន្លឺ​ទៅ​ភព​នោះ​ឃើញ​ពាក់កណ្ដាល រួមទាំង​ព្រះ​ចន្ទ​ធំៗ​បី​រួមមាន​ព្រះ​ចន្ទ​ឈ្មោះ lo, Europa និង Ganymede​។​

​    ​Juno បច្ចុប្បន្នកំពុង​ធ្វើ​បំលាស់​ទី​ឆ្ងាយ​ពី​ភព​ព្រ​ហ​ស្ប​តិ៍្ត​នៅលើ​ធ្នូរ​ដ៏​ធំ​មួយ​របស់​ភព​នេះ ប៉ុន្ដែ​វា​នឹង​ត្រឡប់មកវិញ​អំឡុង​ខែសីហា ដើម្បី​បើក​កាមេរ៉ា​របស់ Juno ក្នុងការ​ចាប់យក​រូប​ភាព​ឱ្យ​ច្បាស់​ជាង​នេះ​។​

​    ​ខណៈ​ពេលនេះ​អ្នកវិទ្យាសាស្ត្រ​បាន​ធូរ​ក្នុង​ចិត្ត​ដោយ​ដឹងថា​យាន​នេះ​មាន​សុវត្ថិ​ភាពល្អ បន្ទាប់ពី​ប៉ះ​នឹង​បរិស្ថាន​វិទ្យុសកម្ម​អាក្រក់​នៅ​ភព​នេះ​ក្នុងអំឡុងពេល​វា​ស្ថិតនៅក្នុង​គន្លង​កាលពី​ថ្ងៃទី ៥ ខែកក្កដា​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់