adverise with khmeread 54bff6d5 f7d2 43bd a0a7 0d189b6536a7

ប្រពន្ធ​តាម​ទាន់ពេល​ប្តី​នាំ​ស្រី​ស្នេហ៍​ដេក​ក្នុង​បន្ទប់​.....(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​រួមទាំង​ស្រី​ស្នេហ៍​ត្រូវបាន​ប្រពន្ធដើម​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ពួកគេ​បាន​សំងំ​ក្នុង​បន្ទប់​ជួល​បង្កាត់ភ្លើង​ស្នេហ៍​ហើយ​ត្រូវ​ប្រពន្ធដើម​មក​ទាន់​បង្ក​បង្ក​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​ និង​១០​យប់​ថ្ងៃទី​១២ ​ខែកក្កដា​ ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​មួយកន្លែង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    នារី​រង​គ្រោះជា​ប្រពន្ធដើម​ឈ្មោះ​ ឌិ​ត ថុ​នា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ក្រ​បាក់ ឃុំ​អង្គ​ប្រាសាទ​ស្រុក គី​រី​វង្ស​ខេត្តតាកែវ​។​

     ចំណែក​ប្តី​ហេងស៊យ​ឈ្មោះ ​អ៊ុក ធីតា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិបរ​ក្នុង ឃុំ​រមាស ស្រុក​ដងទង់ ខេត្តកំពត​មាន​ចំណងដៃ​កូនស្រី​អាយុ​៣​ខួប ទុក​នៅ​ម្តាយ​ខាង​ប្តី​ជា​អ្នក​មើលថែ​។​

    ដោយឡែក​នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ ឃុំ បូ​លី អាយុ​២៦​ឆ្នាំ មុខរប​កម្មការិនី​រោងចក្រ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ ភូមិ​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

   តាម​សំដី​ស្ត្រី​ជា​ប្រពន្ធដើម​បានឱ្យដឹងថា រយៈពេល​ជាង​មួយខែ​មុន​រូបគាត់​ប្តី​បានរស់នៅ​បន្ទប់​ជាមួយគ្នា។ តែ​ដោយសារតែ​បន្ទប់​ជួល​ថ្លៃ​ពេក​និង​ចេះតែ​មិនសូវ​ត្រូវ​គ្នា​ឈ្លោះ​គ្នា​ជាប្រចាំ​ទៀត រូបគាត់​ក៏​បបួល​ប្តី​ប្តូរ​បន្ទប់​ទៅ​នៅ​ជិត​មួយ​បងស្រី​បង្កើត​មានតម្លៃ​ធូរ​ជាង​នេះ តែ​ភាគី​ខាង​ប្តី​មិន​ព្រមទៅ​ទើប​រូបគាត់​សុខចិត្ត​រស់នៅ​បន្ទប់​ផ្សេងគ្នា​។​

    នារី​រងគ្រោះ​បាន​បន្តថា  លុះ​រហូតមកដល់​ថ្ងៃទី​១២ ខែកក្កដា  វេលា​ម៉ោង​កើតហេតុ​រូបគាត់​ក៏​បានមក​របស់​បន្ទប់​ប្តី​ដើម្បី​មក​យក​ឥ​វ៉ាន់​ដែល​មិនទាន់​យក​អស់​។ ខណៈ​មកដល់​បើកទ្វារ​បន្ទប់​ស្រាប់តែ​ឃើញ​ប្តី​របស់ខ្លួន​កំពុង​ដេក​ឱប​គ្នា​ជាមួយ​ស្រី​ស្នេហ៍​ទើប​មានចិត្ត​ពុះកញ្ជ្រោល​និង​បាន​ប្រតាយប្រតប​គ្នា​មួយ​ប្រាវ ដោយ​មិន​នឹង​ស្មានថា​ប្តី​របស់គាត់​ហ៊ាន​ក្បត់ចិត្ត​គាត់​បែបនេះ​សោះ។ ​បន្ទាប់មក​គាត់​បាន​រត់​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ឱ្យ​ឃាត់ខ្លួន​ដើម្បី​ដោះស្រាយ​គ្នា​។​

    ក្រោយពី​ការឃាត់ខ្លួន​ភាគី​ទាំងសង្ខាង​ក៏បាន​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​ប្រពន្ធ​សុំ​យក​កូនស្រី​មក​នៅ​ជាមួយ​ដោយ​ឱ្យជួយ​ចេញថ្លៃ​ចិញ្ចឹម​កូន​ជា​រៀងរាល់ខែ​មិន​កំណត់ ទើប​ស្ត្រី​ជា​ប្រពន្ធដើម​មិន​មានការ​ប្តឹងផ្តល់​អ្វី​ទៀត​ទេ។​

    បន្ទាប់មក​ភា​ពី​ខាង​ប្រុស​ក៏​យល់ព្រម​ផ្តិតមេដៃ​ទទួលស្គាល់​ដើម្បី​បញ្ចប់រឿង​តែម្តង និង​ណាត់​ថ្ងៃ​គ្នា​ទៅលេង​លះ​គ្នា​នៅឯ​ស្រុកកំណើត​ខាង​ប្រពន្ធដើម​៕

 

adverise with khmeread

មតិយោបល់