adverise with khmeread Ea9c56f1 d9d5 4f12 91d0 b0426e5ceb05

លួច​ម៉ូតូ​បាន​មួយថ្ងៃ​ជាប់​ខ្នោះ​ប៉ូលិស

    ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​ច្រើន​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី១២ ​កក្កដា បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​នៅ​ថ្ងៃទី​១១ ​កក្កដា​ ឆ្នាំ​២០១៦ ម៉ោង​១៩​ និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​២៨៩ ផ្លូវ ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឡាយ ស៊ី​​ផល ហៅ ង្វៀង យ៉ាំ​ង​វី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​យួន​វៀតណាម មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះកើតហេតុ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ចាន់ ថា​រ៉ូ ភេទប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី១១​ កក្កដា ឆ្នាំ​២១០៦ ម៉ោង​១៩​ និង​៣០​នាទី ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ សេរី​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ 1H-2329​នៅមុខ​ផ្ទះកើតហេតុ និង​នៅក្នុង​កែបម៉ូតូ​មាន ប័ណ្ណ​សំគាល់​យានយន្ត​១ សន្លឹក​, ប័ណ្ណបើកបរ​ម៉ូតូ​១​សន្លឹក និង​អត្តសញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ឈ្មោះ​ឡាយ ស៊ី​ផល រួច​ចាក់​សោក​ម៉ូតូ ដើរទៅ​ផឹក​កាហ្វេ។​

    ពេលនោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ចាន់ ថា​រ៉ូ និង​បក្ខពួក​ឈ្មោះ មុំ បានធ្វើ​សកម្មភាព​លួច​កាច់ សោក​លួច​យក​ម៉ូតូ​ជនរងគ្រោះ​បានសម្រេច រួច​បណ្តើរ​ម៉ូតូ​ទៅ​ជួប​ឈ្មោះ ប៉ោង​និង​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ ពេលនោះ​ឈ្មោះ​ប៉ោង​បាន​ប្រាប់​ជនសង្ស័យ​ថា ម្ចាស់​គេ​បានដឹង​រឿង​អស់ហើយ រួច​ឈ្មោះ​ប៉ោង និង​បក្ខពួក​ម្នាក់ទៀត យក​ម៉ូតូ​ជិះ​ចេញទៅ​បាត់។​

    លុះដល់​ថ្ងៃទី១២ ​កក្កដា ​ឆ្នាំ​២០១៦ ម៉ោង​១១ ​និង​២០​នាទី ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ឈ្មោះ ចាន់ ថា​រ៉ូ នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌច្បារអំពៅ ក៏​ឃាត់ខ្លួន​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ចាត់ការ​តាមច្បាប់។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់