adverise with khmeread Index

ប្តីកំហូចយកម៉ូតូបំណងទៅដឹកស្រីស្នេហ៍ តែប្រពន្ធតាមទាន់វ៉ៃផ្អើល

     ភ្នំពេញ ៖  មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បង្កឡើង​ដោយ​ប្តី​ប្រពន្ធ​មួយ​
​គូ​បាន​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​កែង​ផ្លូវ​២០០៤​និង​កែង ផ្លូវ ២០១១ ភូមិ​តា​ងួន​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី វេលា​ម៉ោង ១​និង​០០​នាទី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ប្តី​កំហូច​យក​ម៉ូតូ បំណង​ទៅ​ដឹក​ស្រី​ស្នេហ៍ តែ​ប្រពន្ធ​តាម​ទាន់​វ៉ៃ​ផ្អើល​។​
      តាម​សម្តី​ប្រពន្ធ​ដែល​សូម​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​ខូច​ណាស់​មួយថ្ងៃៗ​មិន​គិត​ជួយ​រក​ស៊ីអ្វី​ឡើយ​គិតតែ​ដើរ​ញ៉ែ​ស្រី ។​ពេលខ្លះ​បាន​នាំ​ស្រី​ទៅ​ដេក ជាមួយ ហើយ​គ្មាន​លុយ​ឱ្យ​ស្រី មកសុំ​គាត់​ជា​ប្រពន្ធ​ជួយ​ចេញ​លុយ​ឱ្យ​ថ្លៃ​ផ្ទះសំណាក់​ទៀតផង​។​
    ស្ត្រី​ដដែល​បន្តថា ប្តី​កាត់​ធ្លាប់​បំផ្លាញ​ម៉ូតូ​សេរី​ឆ្នាំ​២០១៤​អស់​មួយគ្រឿង​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​ប្តី  ប្រពន្ធ​មួយគូ​នេះ​មក​ប៉ុស្តិ៍​ហើយ​បាន​ណែនាំ សម្រុះសម្រួល​ឱ្យ​ត្រូវរ៉ូវ​គ្នា​វិញ​រួចហើយ​ពួកគេ​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅផ្ទះ​វិញ​នៅ​ខេត្តកំពង់ស្ពឺ ៕ (សូមស្តាប់វីដេអូ)

 

adverise with khmeread

មតិយោបល់