adverise with khmeread Uni1468149509

រដ្ឋ​មួយ​របស់​ឥណ្ឌា​គិត​ពន្ធ​លើ​ជាតិ​ខ្លាញ់​ក្នុង​អាហារ

    ​Kerala គឺជា​រដ្ឋ​ដំបូង​គេ​ក្នុងប្រទេស​ឥណ្ឌា​ដែល​ណែនាំ​ការយក "​ពន្ធ​លើ​ជាតិ​ខ្លាញ់​" ក្នុង​ប៊ឺ​ហ្គឺ ភី​ហ្សា នំ​ដូ​ណាត់ និង​នំ Tacos បម្រើ​ក្នុង​ភោជនីយដ្ឋាន​ល្បីៗ​។​

​    ​រដ្ឋាភិបាល​កុម្មុយនីស្ត​ជាប់ឆ្នោត​ថ្មី​ប្រចាំ​រដ្ឋ​នេះ​និយាយថា ពន្ធ ១៤,៥ ភាគរយ​គឺធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ដល់​ប្រជាជន​អំពី​ជម្រើស​នៃ​អាហារ​និង​ទប់ស្កាត់​ការ​ធាត់​។​

​    ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក Thomas Isaac និយាយថា "​នេះ​ជា​វិធានការ​ទប់ស្កាត់​បន្ថែម ខណៈដែល​ទម្លាប់​ទទួល​ទាន​អាហារ​របស់​រដ្ឋ Kerala បាន​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​។ មនុស្ស​កំពុងតែ​បរិភោគ​អាហារ​ឥត​បានការ​ច្រើន និង​បដិសេធ​អាហារ​ប្រពៃណី​"​។​

​    ​Kerala មាន​ចំនួន​មនុស្ស​ជាច្រើន​ដែល​ទទួលរង​ទុក្ខវេទនា​ដោយ​ធាត់ បន្ទាប់ពី​រដ្ឋ Punjab ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា នេះ​បើ​យោងតាម​ការស្ទង់មតិ​សុខភាព​គ្រួសារ​ជាតិ​មួយ​។ ជាមួយនឹង​ការកើនឡើង​នូវ​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ ជីវិតរ​ស់មាន​ជំងឺ​គឺ​កំពុង​កើនឡើង​ដូចគ្នា ហើយ​រដ្ឋាភិបាល​ដាក់​ពន្ធ​លើ​ជាតិ​ខ្លាញ់ ដើម្បី​បង្កើន​តម្លៃ​របស់​អាហារ​ដែល​មិនល្អ​ដល់​សុខភាព និង​កុំឱ្យ​ប្រជាជន​បរិភោគ​អាហារ​ដែល​គ្មាន​ប្រយោជន៍​សុខភាព​ញឹក​ពេក​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់