adverise with khmeread 13664780 1010846625696919 1081316648 n

ឃាត់យុវជន៣នាក់ដោយរក្សាទុកនូវ​សារធាតុ​ញៀនខុសច្បាប់

    កណ្ដាល​ ៖ ករណីឃាត់ជនសង្ស័យ៣នាក់ដោយរក្សាទុកនូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ខុសច្បាប់នៅវេលាម៉ោង១១ និង១៩​នាទីថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ២០១៦​ នៅ​ចំណុច​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ជនសង្ស័យ​០៣​នាក់ឈ្មោះ៖​ ទី១-​ឈ្មោះ អូន ដេ​ត ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ, ទី២-​ឈ្មោះ រុន ជាតិ ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ អ្នក​ទាំង​០២​ខាងលើ​មាន​ទីលំនៅ​ភូមិ​ទួលស្លែង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល​​​ និងទី៣-​ឈ្មោះ ពេជ្រ ឃឿន ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល។

    វត្ថុតាងដែល​ចាប់យករួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿង​​ញៀន​០៣​កញ្ចប់ (​កញ្ចប់​ធំ​១ កញ្ចប់​តូច​១), គ្រាប់​ផ្កាឈូក​១​គ្រាប់​ និង​ម៉ូតូ ០១​គ្រឿង ម៉ាក​គុប​ជ្រុង សេ​៩០ ពណ៌​ខៀវចាស់ ពាក់​​ស្លាក​លេខ ភ្នំពេញ​-៣០៩៦​។​

     ​នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ លេខ​២១​អា ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា ០៣នាក់ បាន​ឃាត់​ធ្វើការ ត្រួតពិនិត្យ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​០៣​កញ្ចប់ បាន​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់