adverise with khmeread 13652659 1010846992363549 927856044 n

ឃាត់ខ្លួនមេកន្ទុយលេខស្រស់ស្អាតម្នាក់នៅកោះធំ

    កណ្ដាល ៖ សមត្ថកិច្ចចុះបង្រ្កាបកន្លែងបើក​ល្បែង​ស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ​) កាលពីវេលា​ម៉ោង​១៥ និង៤០នាទី ថ្ងៃទី ១២.០៧.២០១៦ នៅ​ចំណុច ភូមិ​កោះទៀវ​"​ក​" ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ មុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កោះទៀវ​"​ក​" ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កត់​កន្ទុយលេខ។​

    ​វត្ថុតាងដែល​ចាប់យក​រួមមាន៖ ​ប្រាក់រៀល ២៩៥.១០០ ៛ ប្រាក់​ដុល្លារ ១៨ USD ប្រាក់​វៀតណាម ២១០.០០០​ដុង​, ក្រដាស​មាន​លេខ សម្រាប់​កត់​កន្ទុយលេខ ចំនួន០២សន្លឹក​, ​កាបូបស្ពាយ ​ចំនួន០១, ប៊ិច​ ចំនួន០៣ដើម​, ​ម៉ូតូ ០១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ស៊េរី​ឆ្នាំ ២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-5831 និង​ទូរស័ព្ទ​ចល័ត ០២ គ្រឿង។​

    នៅ​ថ្ងៃកើតហេតុ​ខាងលើ កម្លាំង​ជំនាញ ស្រុក​កោះធំ បាន​ចុះ​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ ទទួលបាន​ព័ត៌មានថា​៖ មាន​ជន​សង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​កត់​កន្ទុយលេខ​នៅ​ចំណុចកើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែង​បង្ក្រាប បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ខាងលើ ព្រមទាំង​វត្ថុតាង ចាប់យក​ខាងលើ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់