adverise with khmeread 0

ទាហានការពារជាតិលេងឱ្យក្លឹប Lincoln បំបាក់ក្រុម Celtic របស់លោក Brendan Rodgers យ៉ាងអាម៉ាស់ក្នុងវគ្គជម្រុះ CL

    ​ក្រុម​យក្ស​ស្កុ​តឡែ​ន Celtic ត្រូវបាន​ទទួលរង​បរាជ័យ​ដ៏​អាម៉ាស់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ បន្ទាប់​ពួកគេ​ត្រូវបាន​បំបាក់​ដោយ​លទ្ធផល ១-០ ក្រោម​ដៃ​ក្លឹប​ដែលមាន​កីឡាករ​ប្រកប​អាជីព​បាល់ទាត់​ជាការ​ងារ​ក្រៅ​ម៉ោង​របស់​ប្រទេស Gibraltar គឺ​ក្រុម Lincoln Red Imps ក្នុង​ជើង​ទីមួយ​នៃ​វគ្គ​ជម្រុះ​លើក​ទី​ពីរ​របស់​ពួកគេ​នៅ Champions League ។​

​    ​គ្រាប់​បាល់​របស់ Lee Casciaro ដែលជា​មន្ត្រី​ទ័ព​ក្រសួងការពារជាតិ ត្រូវបាន​សម្រេច​លទ្ធផល​នៅក្នុង​តង់​ទី​ពីរ​។​
​    ​
​    ​ក្រោយ​បញ្ចប់​ការប្រកួត​អតីត​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ត្រូវ​ក្លឹប​ហង់​ក្រហម​បណ្តេញចេញ​កាលពី​រដូវ​កាល​កន្លងទៅ​លោក Brendan Rodgers ដែល​បាន​កាន់កាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Celtic បច្ចុប្បន្ន​បាន​ទទូច​បកស្រាយ​ថា លទ្ធផល​នេះ​មិនមាន​អ្វីដែល​ត្រូវ​អាម៉ាស់​នោះឡើយ​។​

​    ​Rodgers បាន​បញ្ជាក់ថា "​ទេ​! ជាក់ស្តែង​គឺមាន​ការខកចិត្ត​។ គ្មាន​អ្វីដែល​ត្រូវ​អាម៉ាស់​ឡើយ​។ វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​ក្នុង​លក្ខខណ្ឌ​លំបាក​ណាស់​។ យើង​មិនអាច​ឆក់យក​ឱកាស​របស់​យើង​បាន ពួកគេ​ត្រូវតែ​ទទួលបាន​ឱកាស​របស់​ពួកគេ​អ៊ីចឹង​ហើយ​"៕

adverise with khmeread
ប្រភព៖ BBC, TheGuardian

មតិយោបល់