adverise with khmeread Fefe15b7 0e39 4025 98d6 03f1653333f6

ដឹក​កូនៗ​ទៅ​សាលារៀន​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​របួស​៥​នាក់​

    ព្រះសីហនុ ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៦​នាក់ បាន​ស្លាប់​ និង​របួសធ្ងន់ ដោយសារ​រថយន្តបុក​ជាមួយ​ម៉ូតូ​២​គ្រឿង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣​ កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧ ​និង​១៥​នាទី​ព្រឹក​នេះ។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង ៥​នាក់​ទៀ​របួសធ្ងន់ ក្នុងខណៈ​ជនរងគ្រោះ​ដឹក​កូនៗ​ទៅ​រៀន​។ ភាគី​រថយន្ត​ម៉ាក​ 4RUNNER​ ពណ៌​ខ្មៅ ​ស្លាក​លេខ​ព្រះសីហនុ​ 2A-4028 ​បើកបរ​ដោយ​បុរស​ម្នាក់​គេចខ្លួនបាត់។ ក្នុងករណីនេះ ប៉ូលិស​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​តាម​ជំនាញ៕​

adverise with khmeread

មតិយោបល់