8f1099f6 9118 490a 995b ced748447e07

ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ក្រសោប​ចាប់​ក្រុមចោរប្លន់​បាន​៣​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ក្រុមចោរប្លន់​កាលពី​២​ថ្ងៃមុន​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដោយ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​នៅវេលា​ម៉ោង៩​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា នៅក្នុង​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ១-​ឈ្មោះ ​សៅ​ ពុធ អាយុ​២៨​ឆ្នាំ ផ្ទះ​នៅក្នុង​សហគម​ន៏​សែន​សុខ ជា​អ្នកកាន់កាំភ្លើង ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង, ២-​ឈ្មោះ​ សៅ​ សារ៉ាត់ ​អាយុ​២៨​ឆ្នាំ ​នៅក្នុង​ភូមិ​សែន​សុខ​៥, ៣-​ឈ្មោះ​លាស់​ឡុង ប៊ុនហេង អាយុ​១៧​ឆ្នាំ ហើយរត់​រួច​ម្នាក់​ឈ្មោះ ​ហេង ទាំង​៤​នាក់​នោះ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ជាមួយគ្នា​។​ ដកហូត​បាន​អាវុធខ្លី ​កា៥៤ ​មួយ​ដើម ដាវ​១​ដើម និង​សម្ភារៈ សម្រាប់ កាច់​សោ​រក​ម៉ូតូ និង​យក​ម៉ូតូដែល​ប្លន់​បានមក​វិញ​ផងដែរ​។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នេះ បន្ទាប់ពី​ជនសង្ស័យ​បាញ់​ប្លន់​ស្ត្រី​ម្នាក់​កាលពី​វេលាយប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ យក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី​ ឆ្នាំ​២០១៥ ​ពណ៌​ខ្មៅ​១​គ្រឿង រហូត​ពេលនេះ​ទើប​ការស្រាវជ្រាវ​ចាប់ខ្លួនបាន៕

 

មតិយោបល់