adverise with khmeread 1

​ចំណង​មេត្រីភាព​របស់​អតីត​វីរបុរស​កាំភ្លើង​ធំ​និង​ក្លឹប​ឈាន​មកដល់​ទីបញ្ចប់ ក្រោយ Arsène Wenger សម្តី​ធ្ងន់​ពេក

​    ​Thierry Henry នឹង​បន្ត​ចាប់​អាជីព​ជា​គ្រូបង្វឹក​របស់គាត់​ដោយ​ការ​បែរខ្នង​ដាក់​ក្រុម​កាំភ្លើង​ធំ Arsenal បន្ទាប់ពី​ការបង្ហាញ​គំនិត​អវិជ្ជមាន​មួយ​ដោយ Arsène Wenger ។​

​    ​អតីត​វីរបុរស​ក្រុម​កាំភ្លើង​ធំ​រូបនេះ បានដាក់​សំណើ​ទៅដល់​ក្លឹប​មួយចំនួន​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ដើម្បី​សុំ​សិទ្ធិ​ធ្វើការ​នៅក្នុង​ឈុត​យុវជន​នា​រដូវ​កាល​ក្រោយ​។​

​    ​West Ham និង Watford ជឿជាក់ថា​នឹង​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​រៀបចំ​ដើម្បី​អនុញ្ញាត​ផ្តល់​មុខងារ​ឱ្យ Henry ដើម្បី​បន្ត​អាជីព​ជា​គ្រូបង្វឹក​របស់គាត់ ខណៈដែល​បច្ចុប្បន្ន​គាត់​មានការ​ងារ​ជា​អ្នកវិភាគ​បាល់ទាត់​ឱ្យ​ទូរទស្សន៍ Sky Sports ។​

​    ​Henry ប្តេជ្ញា​យក​ឱ្យបាន​នូវ​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​អាជីព UEFA Pro របស់គាត់ ដែល​នឹង​ជួយ​ឱ្យ​គាត់​ក្លាយជា​អ្នកចាត់កា​រលីក​កំពូល​នៅ​ឆ្នាំក្រោយ​។

​    ​គាត់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​បញ្ជាក់​ទៅកាន់​សាធារណជន​ថា "​ខ្ញុំ​ចង់​អរគុណ​ដល់​លោក Andries Jonker  សម្រាប់​ការផ្តល់ជូន​ខ្ញុំ​នូវ​ឱកាស​ជា​គ្រូបង្វឹក​យុវជន U-18 នៅ Arsenal ដែល​ខ្ញុំ​មាន​កិត្តិយស​ក្នុងការ​ទទួលយក​។ ទោះជា​យ៉ាងណា ខ្ញុំ​គោរព​ការសម្រេចចិត្ត​របស់ Arsène Wenger ហើយ​ខ្ញុំ​មានបំណង​ចង់ឱ្យ​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​លោក Kwame Ampadu (​គ្រូបង្វឹក U-18 របស់ Arsenal ) បន្ត​បង្ហាត់​ក្មេង​តូចៗ និង​សូមឱ្យ​អ្នក​រាល់គ្នា​នៅក្នុង​ក្លឹប​ទាំងអស់​ជួប​សំណាងល្អ​សម្រាប់​រដូវ​កាល​ថ្មី​ដែល​ឈាន​មកដល់​ខាងមុខនេះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់