adverise with khmeread Index

ឃាត់ស្ត្រីម្នាក់ជាមួយម៉ាទឹកកក២២កញ្ចប់

     ត្បូងឃ្មុំ​៖ ប៉ូលិស​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ស្រុក​ត្បូងឃ្មុំ បានធ្វើ​ការឆែកឆេរ​ចាប់ខ្លួន ស្ត្រី​ម្នាក់​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​២២​កញ្ចប់​និង​វត្ថុតាង​មួយចំនួនទៀត​នៅ​ចំណុច​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​កាលពី​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៥​។​
    ប៉ូលិស​និយាយថា ស្ត្រី​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ឈ្មោះ ផ​យ សុ​ផា​រី ត្រូវជា​កូនប្រសារ​ឈ្មោះ អ៊ុក សា​រ៉ុ​ម និង​ប្រពន្ធ​ឈ្មោះ សុខ រី នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ អតីត​ជា​អ្នក​ធ្លាប់​ជាប់គុក​ច្រើនលើក ម្តង​ជាប់​ប្តី ម្តង​ជាប់​ប្រពន្ធ បច្ចុប្បន្ន​ជាប់​កូនប្រសារ ។​
     កិច្ចប្រតិបត្តិការ​នេះ ប៉ូលិស​ចាប់បាន​ថ្នាំញៀន​២២​កញ្ចប់ រួមទាំង​ជញ្ជីង​និង​កូន​ថង់​វិច​ខ្ចប់​មួយចំនួន​ផង ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទោ​តុលាការ​ចាត់ការ​តាមច្បាប់​៕​


adverise with khmeread

មតិយោបល់