adverise with khmeread 1

កុំ​ចេះតែ​ហ៊ាន​! មន្ត្រី​សន្តិសុខ​ប្រើ​ហិង្សា​លើ​អ្នកគាំទ្រ​ដែល​រត់​ចូល​ទីលាន ចុងបញ្ចប់​អ្នកគាំទ្រ​ប្រមូលផ្តុំ​វាយ​វិញ​ទក់​សាច់​

    ​នេះ​គឺជា​វីដេអូ​ឃ្លី​ប​ចាស់​មួយ ប៉ុន្តែ​វា​ត្រូវបាន​សើរើ​បង្ហោះ​ឡើងវិញ​ពេញ​បណ្តាញ​សង្គម Facebook ដែល​វា​បានបង្ហាញ​ពី​ទិដ្ឋភាព​អំឡុង​ការប្រកួត​បាល់ទាត់ "​ដ៏​អាក្រក់​" មួយ​។​

​    ​នៅក្នុង​វីដេអូ​មួយ​នេះ​គេ​ឃើញ​មាន​បុរស​ម្នាក់​បាន​រត់​នៅលើ​ទីលាន​ប្រកួត ខណៈដែល​ក្រុម​សន្តិសុខ​មួយ​ហ្វូង​តូច​បាន​រត់​ប្រដេញ​គាត់​តាម​ពីក្រោយ​។ បន្ទាប់មក​ពួកគេ​ក៏​បញ្ឈប់​បុរស​រូប​នោះបាន និង​បាន​ប្រើប្រាស់​ហិង្សា​ទៅលើ​គាត់ ប៉ុន្តែ​អ្នកនឹង​ចាប់អារម្មណ៍​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​បន្ទាប់​។​

​    ​ជាការ​ពិត នេះ​គឺជា​ការប្រកួត​មួយ​ប្រហែល​ជាជាង ៣ ឆ្នាំមុន​នៅក្នុង​ប្រទេស​ស្វ៊ី​ស ដែលជា​ការប្រកួត​រប​ស់​ក្រុម​ក្នុងស្រុក​មួយ (​ស្វ៊ី​ស​) ទល់នឹង​ក្រុម Benfica របស់​ព័រ​ទុយ​ហ្គា​ល់​។ អ្នកគាំទ្រ​ព័រ​ទុយ​ហ្គា​ល់​មួយរូប​បាន​រត់​ចូលទៅ​កាន់​ទីលាន​ជាមួយនឹង​ទង់​បង្ហាញ​សញ្ញា​មួយ​។ គាត់​ត្រូវ​ចាប់បាន និង​ទទួលរង​ហិង្សា​ពី​ក្រុម​សន្តិសុខ​ក្នុង​ទីលាន ប៉ុន្តែ​ពួកគេ​ប្រហែលជា​ភ្លេច​គិតថា​អ្នកគាំទ្រ​ភាគច្រើន​នៅក្នុង​កីឡដ្ឋាន​ក៏​ជា​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែរ​។

​    ​លទ្ធផល​ចុងក្រោយ ក្រុម​សន្តិសុខ​បាន​រង​ការ​វាយតប់​វិញ​ពី​អ្នកគាំទ្រ​ព័រ​ទុយ​ហ្គា​ល់​ឡើង​ទក់​សាច់​៕

adverise with khmeread
ប្រភព៖ Facebook

មតិយោបល់