adverise with khmeread 0

​ព័រ​ទុយ​ហ្គា​ល់​ត្រូវ​អរគុណ​ក្លឹប Sporting ដែល​ផលិត​កីឡាករ​ជម្រើសជាតិ​ល្អ​ច្រើនជាងគេ​

    ​ព័រ​ទុយ​ហ្គា​ល់​ត្រូវ​ជំពាក់​គុណ​របស់​ក្លឹប Sporting Lisbon យ៉ាងច្រើន​លើសលុប​សម្រាប់​ភាពជោគជ័យ​នៅឯ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 របស់​ពួកគេ ដោយសារតែ​ភាគច្រើន​នៃ​សមាជិក​នៅក្នុង​ក្រុម​ជម្រើសជាតិ​សុទ្ធសឹងតែ​ធ្លាប់បាន​ឆ្លងកាត់​ថ្នាល​បណ្តុះបណ្តាល​យុវជន​របស់​ក្លឹប Sporting​។​

​    ​កីឡាករ​ចំនួន ១០​នាក់​ក្នុងចំណោម​កីឡាករ ១៤​រូប​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​ត្រូវបាន​ដាក់ឱ្យ​លេង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង​ក្រុម​ជម្រើសជាតិ​បារាំង គឺ​សុទ្ធតែ​ធ្លាប់បាន​ឆ្លងកាត់​សាលា​បណ្តុះបណ្តាល​យុវជន​របស់ Sporting នៅឯ​ចំណុច​មួយ​ក្នុង​អាជីព​របស់​ពួកគេ​។​

​    ​សាលា​បណ្តុះបណ្តាល​យុវជន​របស់ Sporting ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង Alcochete ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​តាំង​នៃ​ការផលិត​កីឡាករ​ដែលមាន​ទេព​កោស​ស​ល្យ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។ ដូចជា​អតីត​វីរបុរស​ព័រ​ទុយ​ហ្គា​ល់ Luis Figo, Eric Dier និង Simao អ្នក​ទាំងអស់នេះ​សុទ្ធតែ​បានចាប់ផ្តើម​អាជីព​របស់​ពួកគេ​ជាមួយនឹង Sporting​។​

​    ​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​កីឡាករ​បច្ចុប្បន្ន​ដែល​ធ្លាប់​ឆ្លងកាត់​ថ្នាល​បណ្តុះបណ្តាល​ពី​ក្លឹប Sporting​។​

- Cristiano Ronaldo


- Ricardo Nani


- Ricardo Quaresma


- Joao Moutinho


- Jose Fonte


- Cedric Soares


- Rui Patricio


- William Carvalho


- Joao Mario


- Adrien Silva ៕


adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់